ជឿថាពូសុីអាចធ្វើបាន! Messi ចង់បំបែកកំណត់ត្រា៤បន្ថែមទៀតសម្រាប់រដូវកាលថ្មីនេះ

//s9.kh1.co/22/22fc7557836f3317f245bfa0733f2b21d3309856.jpg
កីទ្បា

 ២៣-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីសម្រេចចិត្តនៅលេងបន្តឲ្យ Barca កីឡាករ Lionel Messi ចង់បំបែកកំណត់ត្រា៤បន្ថែមទៀតសម្រាប់រដូវកាលថ្មីនេះ

បរទេស៖ បើតាមគេហទំព័រ Sport របស់អេស៉្បាញបានឲ្យដឹងថាកំពូលខ្សែប្រយុទ្ធ Lionel Messi មានគម្រោងបំបែកកំណត់ត្រាចំនួន៤ជាមួយក្លិប Barcelona នៅរដូវកាលថ្មី២០២០/២១នេះ។ ហើយកំណត់ត្រាទាំងនោះមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi 
កីឡាករ Lionel Messi 
  • កីឡាករដែលបង្ហាញខ្លួនឲ្យ Barcelona បានច្រើនប្រកួតជាងគេ

បច្ចុប្បន្នកំណត់ត្រាមួយនេះកាន់ដោយលោក Xavi ដែលបង្ហាញខ្លួនឲ្យ Barcelona បានលើសគេចំនួន៧៣១ប្រកួត។ ចំណែកឯ Messi បង្ហាញខ្លួនឲ្យ Barca បាន៧៣១ប្រកួតហើយគិតមកដល់ពេលនេះ។

  លោក Xavi
  លោក Xavi
  • កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងនៅក្នុងក្លិបអាជីពមួយ

កំណត់ត្រានេះកំពុងតែកាន់ដោយលោក Pele ដែលរកបាន៦៤៣គ្រាប់ឲ្យក្លិប Santos រីឯ Messi វិញកំពុងរកបាន៦៣៤គ្រាប់ឲ្យ Barcelona ។

  លោក Pele
  លោក Pele
  • កីឡាករដែលបង្ហាញខ្លួនបានច្រើនរដូវកាលជាងគេឲ្យ Barcelona 

លោក Carles Rexach និង Xavi កំពុងតែកាន់កំណត់ត្រាមួយនេះ ពោលពួកគេបង្ហាញខ្លួនឲ្យ Barca បាន១៧រដូវកាល។ ចំណែករដូវកាល២០២០/២១នេះនឹងក្លាយជារដូវកាលទី១៧របស់ Messi ជាមួយ Barca ដែរហើយ។ 

  លោក Carles Rexach និង Xavi
  លោក Carles Rexach និង Xavi
  លោក Xavi
  លោក Xavi
  • កីឡាករដែលឈ្នះពានបានច្រើនជាងគេនៅក្នុងក្លិបអាជីពមួយ

អតីតតារាឆ្នើមរបស់ក្លិប Manchester United លោក Ryan Giggs កំពុងតែកាន់កំណត់ត្រាមួយនេះ ដោយឈ្នះបានសរុបចំនួន៣៦ពាន។ រីឯ Messi ឈ្នះបាន៣៤ពានជាមួយក្លិប Barcelona ហើយរដូវកាលថ្មីនេះជាឱកាសរបស់តារាវ័យ៣៣ឆ្នាំក្នុងការបំបែកកំណត់ត្រារបស់ Giggs

  លោក Ryan Giggs
  លោក Ryan Giggs

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T