ភ្នំពេញ ៖ ម្ដាយ និងកូនតូចត្រូវបាន រថយន្ដដឹកសំរាមស៊ីនទ្រី បុក និងកិនផ្ដាច់ ជីវិតភ្លាមៗ ខណៈប្ដី និងត្រូវជាឪពុក បាន រងរបួសធ្ងន់ កាលពីវេលាម៉ោង ៤ និង១៥ នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១២ នេះ ស្ថិតនៅលើផ្លូវទៅចំការដូង ទល់មុខ ផ្ទះលេខ ១៥ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន មិនទាន់បានបញ្ជាក់ ពីអត្ដសញ្ញាណរបស់ជន រងគ្រោះជាម្ដាយ និងកូននោះឡើយ គ្រាន់តែដឹងថា អ្នកទាំង ៣ រស់នៅទួលទំពូង ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យ រន្ធត់នេះបានកើតឡើង ខណៈដែលជនរង គ្រោះជាប្ដី កំពុងដឹកប្រពន្ធ និងកូនតាមម៉ូតូ ម៉ាក ផ្លាស់ ពាក់ស្លាកលេខ ធ ៥៤៩៥ ភព១ ស្រាប់តែមកដល់ចំណុចកើតហេតុ ត្រូវ រថយន្ដដឹកសំរាម ក្រុមហ៊ុនស៊ីនទ្រី បុក និង កិនបណ្ដាលឱ្យប្រពន្ធ និងកូនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯប្ដីជាអ្នកឌុប រង របួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះជួយអន្ដរាគមន៍ និងឃាត់រថយន្ដដឹក សំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដើម្បីយកទៅ រក្សាទុកដោះស្រាយបន្ដទៀត ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]