ចំណាយពេល៧រដូវកាលនៅទឹកដី Santiago Bernabeu ជម្រើសជាតិវែលស៍រូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យ Real Madrid ឈ្នះពានធំៗជាច្រើនដូចជាពាន UEFA Champions League ចំនួន៤លើក និងពាន La Liga ចំនួន២លើក។
យ៉ាងណាមិញដោយសារតែមិនសូវមានឈ្មោះចូលលេងឲ្យ Real Madrid ក្រោមការដឹកនាំរបស់លោក Zinedine Zidane ប៉ុន្មានខែចុងក្រោយនេះ ទើបធ្វើឲ្យ Bale មានគំនិតចង់ចាកចេញ។ ដោយឡែកថ្មីៗនេះបន្ទាប់ពីផ្លាស់មកលេងឲ្យក្លិប Tottenham Hotspur វិញក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល តំណាងរបស់កីឡាកររូបនេះបានចេញមកស្តីបន្ទោសទៅក្លិប Real Madrid ចំៗជុំវិញការមិនយកចិត្តទុកដាក់ចំពោះ Bale មួយរយៈពេលចុងក្រោយនេះ។