តារាចម្រៀងល្បីៗទាំងនេះ ដល់ថ្នាក់បាត់បង់ការងារព្រោះផលិតកម្មបញ្ឈប់

//s9.kh1.co/9b/9be4dfee4bc222011bddaebcf5530883532bd550.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនដឹងសោះថាតារាចម្រៀងល្បីៗទាំង៥ដួងនេះ ធ្លាប់បានត្រូវផលិតកម្មរបស់ខ្លួនបញ្ឈប់កិច្ចសន្យាមុនពេលកំណត់ ដោយសារតែបញ្ហាខុសៗគ្នា។

បរទេស៖ សង្កេតឃើញថាបច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់វិស័យសិល្បៈតន្ត្រីគឺកាន់តែមានសន្ទុះខ្លាំងក្លាជាងមុន ដោយឃើញថា មានអ្នកគាំទ្រច្រើនជាងមុនឆ្ងាយខ្លាំងគួរសមដែរ ប្រសិនជាយើងប្រៀបធៀបទៅប៉ុន្មានឆ្នាំមុនកន្លងទៅនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងចំណោមនោះ តារាចម្រៀងខ្លះក៏ទទួលបានជោគជ័យ ជាបន្តបន្ទាប់រហូតដល់អាចឈរជើងបានយូរអង្វែងឬ ក៏អាចមកទល់សព្វថ្ងៃនេះ ប៉ុន្តែមួយចំនួនទៀតវិញ ក៏មិនបានសមប្រកបតាមបំណង ក៏ត្រូវផលិតកម្មបញ្ឈប់ឬ មិនព្រមបន្តកុងត្រា ដោយមូលហេតុ ប្រជាប្រិយភាពធ្លាក់ចុះ ឬមានទំនាស់ផ្ទៃក្នុងកើតឡើងជាដើម។

ជាកស្តែងថ្ងៃនេះ យើងសូមលើកយកប្រធានបទដែលទាក់ទងទៅនឹងតារាចម្រៀង៥ដួង ដែលមានភាពល្បីល្បាញខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែបែរជាត្រូវផលិតកម្មរបស់ខ្លួនបញ្ឈប់ការងារទៅវិញ ខណៈពេលដែលតារាចម្រៀងខ្លះកំពុងល្បីសុខៗក៏ត្រូវ លិចទៅក្រោមវិញផងដែរ៕

តោះកុំឲ្យខាតពេលយូរ សូមមើលថាតើមានតារាចម្រៀងណាខ្លះ ដែលត្រូវផលិតកម្មរបស់ខ្លួនបញ្ឈប់ផងដែរ៖

១. David Archuleta 

ម្ចាស់ជើងឯករង  American Idol ក្នុងឆ្នាំ២០០៨ រូបនេះ រួចគេក៏បានចូលរួមជាមួយផលិតកម្ម Jive Record Label នឹងបានចេញបទ «Crush» ដែលជាបទមួយដែលល្បីខ្លាំងក្នុងជំនាន់នោះ ប៉ុន្តែ៣ឆ្នាំក្រោយមក តារាប្រុសរូបនេះក៏ត្រូវបានផលិតកម្មនេះ បញ្ឈប់វិញដោយសារតែ អាល់ប៊ុមទី២របស់គេ លក់មិនសូវដាច់ដូចកាលពីដំបូង។

David Archuleta  នៅក្នុងបទ «Crush»
David Archuleta  នៅក្នុងបទ «Crush»
David Archuleta
David Archuleta

២. Austin Mahone 

តារាចម្រៀងរូបនេះបានរះឡើងនៅក្នុងឆ្នាំ២០១១ ដោយសារបទចម្រៀង Cover បទរបស់ Justin Bieber ដែលជាហេតុធ្វើឲ្យរូបគេត្រូវបានអញ្ជើញឲ្យចូលរួមជាមួយផលិតកម្ម Cast Money Records ដោយសម្តែងនិង ច្រៀងបទដែលផ្ទុះខ្លាំងនឹងមានអ្នកទស្សនាលឿនបំផុតគឺមានចំណងជើងថា «What About Love» ប៉ុន្តែក៏ត្រូវផលិតកម្មបញ្ឈប់វិញនៅឆ្នាំ ២០១៥វិញ ដោយសារ  អាល់ប៊ុមបទចម្រៀងបន្តបន្ទាប់របស់គេ ពិបាកនឹងលក់ផងដែរ។

Austin Mahone (អាវពណ៍ផ្ទៃមេឃខ្ចី )នៅក្នុងបទ «What About Love»
Austin Mahone (អាវពណ៍ផ្ទៃមេឃខ្ចី )នៅក្នុងបទ «What About Love»
Austin Mahone
Austin Mahone

៣ .Katy Perry 

នៅក្នុងកំពុងឆ្នាំ២០០៦តារាស្រីរូបនេះ មិនទាន់ជាល្បីខ្លាំងដូចសព្វថ្ងៃនេះប៉ុន្មានឡើយ ដោយត្រូវផលិតកម្មIsland Def Jam Music Group បញ្ឈប់វិញ ដោយបន្សល់ទុកស្នាដៃនូវបទចម្រៀងផ្ទុះខ្លាំងមួយ ដែលមានចំណងជើងថា «I Kissed a Girl» ។

 Katy Perryនៅក្នុងបទចម្រៀង«I Kissed a Girl»
 Katy Perryនៅក្នុងបទចម្រៀង«I Kissed a Girl»
 Katy Perry
 Katy Perry

៤.The Wanted 

ក្រុមចម្រៀងមួយនេះ បានផ្ទុះខ្លាំងជាមួយនឹង សមិទ្ធផលបទ«I'm Glad You Came» ក្នុងឆ្នាំ២០១១​ ប៉ុន្តែUniversal Music ក៏បានបញ្ឈប់វិញ ក្នុងឆ្នាំ២០១៣ ដោយសារមិនអាចប្រជែងនឹងក្រុម One Direction បាន។

The Wantedនៅក្នុងបទ «I'm Glad You Came»
The Wantedនៅក្នុងបទ «I'm Glad You Came»
The Wanted
The Wanted

៥. The Jonas Brothers

ក្រុមចម្រៀងបងប្អូនបង្កើតនេះ ត្រូវបានផលិតកម្មColumbia Records បញ្ឈប់ក្នុងឆ្នាំ២០០៧ ដោយពួកគេពិបាករកចំណូលឲ្យក្រុមហ៊ុនតាមរយៈបទចម្រៀងដែលលក់មិនសូវដាច់ បន្ទាប់មកពួកគេក៏បានចូលរួចជាមួយផលិតកម្មDisney Channel មកទល់សព្វថ្ងៃ ហើយបានបន្សល់នូវបទ «Suckers» ផងដែរ។

The Jonas Brothersនៅក្នុងបទ «Suckers»
The Jonas Brothersនៅក្នុងបទ «Suckers»
The Jonas Brothers
The Jonas Brothers
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T