ចូលរួមអបអរសាទរ! ទីបំផុត ឌីជេណាណា សម្រាលបានកូនប្រុស ៥ថ្ងៃមុននេះ (មានវីដេអូ)

//s9.kh1.co/3d/3df0926c65aeb2d2deb2f1e7f84257b5fa7bf202.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពរពោះអស់រយៈពេលជាច្រើនខែ កាលពីទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ នេះ វីជេ ណាណា សម្រាលបានកូនប្រុសដោយជោគជ័យ។

ភ្នំពេញ៖ ជាការពិត ក្រោយពីរៀបការរួច ឌីជេ ណាណា ក៏មានផ្ទៃពោះធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចិត្តរំភើប និងអបអរសាទរចំពោះនាង ព្រមទាំងស្វាមី មិនតែប៉ុណ្ណោះ ក្រោយពរពោះកូនក្នុងផ្ទៃ សិល្បៈការិនីដ៏មានកេរ្ដិ៍ឈ្មោះរូបនេះ កាន់តែមានសេចក្ដីសុខ និងសុភមង្គលខ្លាំង ជាពិសេស មានស្វាមីចេះយល់ចិត្ត និងយកចិត្តទុកដាក់ មើលថែបានយ៉ាងល្អ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  បន្ទាប់ពីពរពោះអស់រយៈពេលជាច្រើនខែកន្លងមកនេះ ស្រាប់តែមុននេះបន្តិច ឌីជេ ណាណា បានបង្ហោះវីដេអូមួយ បង្ហាញពីមុខមាត់កូនប្រុសទើបនឹងកើតកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ បើគិតមកទល់ពេលនេះកូនប្រុសនាងមានអាយុ ៥ថ្ងៃហើយ។ បើមើលទៅមុខមាត់កូនប្រុស ឌីជេស្រីពូកែវោហាស័ព្ទរូបនេះ ពិតជាឃ្យូត និងគួរឲ្យក្នាញ់ខ្លាំងតែម្ដង ហើយទារករូបនេះកើតមកមានទម្ងន់ជាង ៣គីឡូ ម្យ៉ាងវិញទៀត អ្នកនាង ព្រមទាងស្វាមី បានដាក់ឈ្មោះឲ្យកូនថា ដាវីន។ 

គួរបញ្ជាក់ផងដែរថា មូលហេតុដែលមិនទាន់បង្ហាញមុខកូនប្រុសរយៈពេល ៥ថ្ងៃមកនេះ ដោយសារតែនាងកំពុងរៀនពីរបៀបមើលថែកូន និងបំបៅដោះកូនផងដែរ។ ក្នុងវីដេអូនោះផងដែរ យើងឃើញនាង និងស្វាមី បង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយ​ ពោរពេញដោយក្ដីសុខ និងភាពកក់ក្ដៅចំពោះកូនតែម្ដង។ ក្រោយឃើញវីដេអូបង្ហាញមុខកូននេះរួចមានអ្នកគាំទ្រជាច្រើន សម្ដែងនៅក្ដីរំភើប និងជួយអបអរសាទរ ឌីជេ ណាណា សម្រាលបានកូនប្រុសយ៉ាងជោគជ័យដូច្នេះ៕

ចង់ដឹងថា មុខមាត់កូនប្រុស ឌីជេ ណាណា គួរឲ្យក្នាញ់យ៉ាងណា សូមទស្សមារូបភាព និងវីដេអូខាងក្រោម៖​

ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា ជាមួយស្វាមី និងកូនប្រុស
ឌីជេ ណាណា ជាមួយស្វាមី និងកូនប្រុស
ឌីជេ ណាណា ជាមួយស្វាមី និងកូនប្រុស
ឌីជេ ណាណា ជាមួយស្វាមី និងកូនប្រុស
ឌីជេណាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T