Barca យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយតារាវ័យ២០ឆ្នាំរូបនេះហើយ

//s9.kh1.co/e9/e93b901143c86f752548e4645e215c0ea23c5ac1.jpg
កីទ្បា

 ២៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Barca យល់ព្រមខ័ណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារវ័យក្មេង Max Aarons របស់ក្លិប Norwich ហើយ

បរទេស៖ ខ្សែការពារស្លាបស្តាំរបស់ក្លិប Norwich City កីឡាករ Max Aarons បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លិបអ្នកមានបុណ្យ Barcelona ហើយ។ ប៉ុន្តែកីឡាករវ័យ២០ឆ្នាំរូបនេះអាចនឹងមកលេងឲ្យលោក Ronald Koeman ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាលសិន មុននឹង Barca បង់លុយផ្តាច់កុងត្រារបស់គេពី Norwich នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Max Aarons
  កីឡាករ Max Aarons

គួរឲ្យដឹងដែរថាបន្ទាប់ពីសម្រេចចិត្តលក់កីឡាករ Nelson Semedo ឲ្យទៅក្លិប Wolves ជាផ្លូវការនៅប៉ុន្មានថ្ងៃមុននេះ លោក Koeman កំពុងតែស្វះស្វែងតាមទិញខ្សែការពារស្លាបស្តាំម្នាក់វិញ មកជំនួសតំណែងកីឡាករជម្រើសជាតិព័រទុយកាល់រូបនេះ។ ក្នុងនោះ Max Aarons គឺជាគោលដៅដ៏ចំបងជាងគេរបស់លោកគ្រូបង្វឹកថ្មី Ronald Koeman ។ 

  កីឡាករ Nelson Semedo
  កីឡាករ Nelson Semedo

មែនទែនទៅ Aarons ក៏កំពុងតែចង់រកផ្លូវចាកចេញពី Norwich ផងដែរ ព្រោះថាក្លិបមួយនេះបានធ្លាក់ចេញពី Premier League ទៅលេងនៅក្របខ័ណ្ឌ Championship បាត់ទៅហើយនៅរដូវកាលថ្មីនេះ។ យ៉ាងណាមិញ Norwich ទាមទារតម្លៃខ្លួនរូបគេពី Barcelona ដល់ទៅ២០លានផោនឯណោះ (ឬប្រមាណ២៥លានដុល្លារ)៕

  កីឡាករ Max Aarons
  កីឡាករ Max Aarons

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T