យល់ដឹង​៖ គ្មាន​អ្វី​ដែល​​ចម្លែក​នោះទេ ​ដែល​មនុស្ស​ភាគ​ច្រើន នា​ពេល​បច្ចុប្បន្ន​នេះ​ ចំណាយ​ពេល​យ៉ាងច្រើន ​របស់​ខ្លួន​ទៅលើកា​រស្តាប់​ចម្រៀង ព្រោះ​តន្ត្រី ​ត្រូវ​បានពួកគេ​ចាត់​ទុក​ជាមិត្ត ​កំដរ​ដ៏ល្អ ​ ​ នៅ​គ្រប់​កាលៈទេសៈ​ ទាំង​ពេល​សប្បាយ និង​​ពេលកើត​ទុក្ខ​។

តន្ត្រី​គឺ​ពិត​ជា​មាន ​សារៈសំខាន់ខ្លាំង ​ចំពោះ​ការ​រស់​នៅ ​ប្រចាំថ្ងៃ​របស់​យើង​។ ជាក់​ស្តែង​បើ​យោង​តាម ក្រុម​ហ៊ុន​​វាស់​ស្ទង់​មតិ​ ពិភពលោកNeilson បាន​ឲ្យ​ដឹង​ថា ​ប្រជា​ជន​អាមេរិក​ជា​មធ្យម ​ពួកគេ​បាន​ប្រើ​ប្រាស់ ​ពេល​វេលា​ទៅ​ការស្តាប់​ចម្រៀង ​ប្រមាណ​ជា​៤.៥​ ម៉ោង​ក្នុងមួយ​ថ្ងៃៗ។

ដូច្នេះសម្រាប់​ អ្នក​ចូល​ចិត្ត​ចំណាយ​ពេល ​ទៅលើ​ការ​ស្តាប់​តន្ត្រី​ អាច​ចែក​រំលែក​បាន​ទេ​ថា ​អ្នកចូល​ចិត្ត​ស្តាប់​តន្ត្រី ​នៅក្នុងកាលៈទេសៈបែប​ណា ​ខ្លាំង​ជាង​គេបំផុត? តើ​ដឹង​ទេថា ​តន្ត្រី​មាន​សារៈសំខាន់ ​បែប​ណា​ខ្លះ ក្នុង​ការ​កំដរជីវិត​យើង​ ជា​រៀង​រាល់​ថ្ងៃ?​

មនុស្ស​គ្រប់​រូប ​ត្រូវ​បាន​លើកទឹកចិត្ត ​ឲ្យ​ស្តាប់​តន្ត្រី​ ដែល​ក្នុង​នោះ ​មាន​ហេតុ​ផល​ជា​ច្រើន ​និង​បើ​តាម​ការ​ស្រាវជ្រាវ​ របស់​Jenny M. Groarke និង Michael J. Hogan បាន​ចង្អុលបង្ហាញ ​អំពីមុខងារ​ទាំង​១១​យ៉ាង ​ដែល​តន្ត្រី​បាន​ដើរ​តួនាទី ​យ៉ាងសំខាន់ ​នៅក្នុង​ជីវិត​របស់​យើង​។

១. កាត់​បន្ថយ​ស្ត្រេស

រូបតំណាង

មនុស្ស​ភាគច្រើន ​ប្រើ​ប្រាស់​តន្ត្រី នៅពេល​ដែល​ពួកគេ ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក ដើម្បី​ជួយ​បង្វែលអារម្មណ៍​ពី​ ស្ថានភាព​ស្ត្រេសនោះ​។ តន្ត្រី​អាច​ជួយឲ្យ​យើង ​ឆ្លង​ផុត​ស្ថាន​ភាព​លំបាក ហើយ​វា​ក៏​អាចជួយ ​លួង​លោម​អារម្មណ៍​យើង​ផង​ដែរ​។

២. កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ

រូបតំណាង

មនុស្ស​ភាគច្រើន ​ជឿជាក់​ថា​ តន្ត្រី​ជួយ​ឲ្យ​ពួកគេ ​អាច​គ្រប់​គ្រង​ នៅកា​រថប់​អារម្មណ៍  និង​ការ​ព្រួយ​បារម្ភ​បាន​ច្រើន​ ព្រោះក្នុងអំឡុងពេលដែលយើងបានស្តាប់វា ជួយឲ្យយើងមានអារម្មណ៍ថាភ្លេច រាល់បញ្ហាក៏ដូចជារឿងក្នុងចិត្តមួយចំនួនផងដែរ។

៣. កាត់​បន្ថយ​ភាព​ខឹង

រូបតំណាង

តន្ត្រី​មាន​ឥទ្ធិពល ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ រំសាយ​ភាព​ខឹង​។ មនុស្ស​ភាគ​ច្រើន​ស្តាប់​តន្ត្រី​ នៅពេល​ដែល​ខឹង ព្រោះ​ពួកគេ​ជឿជាក់​ថា​ តន្ត្រី​អាច​ជួយ​គ្រប់​គ្រង ​នៅ​កំហឹង​របស់​ពួកគេបាន​។ ដូច្នេះ​ប្រសិនបើ​អ្នក​ដឹង​ខ្លួន​ថា ​កំពុងតែ​ខឹងខ្លាំង អាច​ងាកមក​ស្តាប់​ចម្រៀង ដើម្បីរំសាយ​អារម្មណ៍ ​កុំព្យាយាម​សំងំ​ខឹង​តែ​ម្នាក់​ឯង ព្រោះ​វា​មានតែ​ធ្វើ​ឲ្យប៉ះពាល់​ ទៅ​ដល់​ផ្លូវ​ចិត្ត​ និង​សុខភាព​យើ​ងតែប៉ុណ្ណោះ​។ 

៤. កាត់​បន្ថយ​ភាព​ឯកា

រូបតំណាង

តន្ត្រី​មាន​សារៈសំខាន់​បំផុត ​នៅពេល​ដែល​អ្នក​ មាន​អារម្មណ៍ឯកា​ វា​អាច​ជួយ​លួងលោម ​និងជាមិត្ត​កំដរអ្នក ​ឲ្យភ្លេច​នៅភាព​ឯកកានោះ​ បាន​យ៉ាង​ឆាប់​រហ័ស។ ព្រោះតែ​ចង្វាក់​រីករាយ ញាក់​នៃ​តន្រ្តី​ទាំងនោះ ឆក់​យក​នៅ​អារម្មណ៍​ ឯកកា​ដែល​អ្នកកំពុង​មាន​ទៅឆ្ងាយ នាំ​ជំនួស​មក​វិញ នៅ​ភាពសប្បាយ ដែល​មាន​បង្កប់ ​នៅក្នុង​តន្ត្រីចូល​មក​វិញ​។

៥. បង្កើន​ចំណង់ធ្វើ​លំហាត់ប្រាណ

រូបតំណាង

តន្ត្រី​អាច​ជួយ​ពញ្ញាក់ ​នូវអារម្មណ៍​របស់​យើង​ ជម្រុញ​ចិត្ត​ឲ្យ​ចង់​លោត​ ហាត់​ប្រាណ​ទៅ​តាម​ចង្វាក់ ​នៃ​តន្ត្រី​ញាក់​ទាំងនោះ ហើយវាក៏ជាចំណែកមួយ ដែលធ្វើឲ្យរាងកាយ មានសុខភាពល្អ ព្រោះ​តែ​នៅពេល​ដែល​ អ្នក​ហាត់​ប្រាណ​ ហើយ​ស្តាប់​ចម្រៀង​ អ្នក​នឹង​អាច​ហាត់​បាន​យូរ​ នឹង​មិន​មាន​អារម្មណ៍​ថា ​ហត់​ខ្លាំង​ផងដែរ។តន្ត្រី​អាច​ជួយ​ពញ្ញាក់ ​នូវអារម្មណ៍​របស់​យើង​ ជម្រុញ​ចិត្ត​ឲ្យ​ចង់​លោត​ ហាត់​ប្រាណ​ទៅ​តាម​ចង្វាក់ ​នៃ​តន្ត្រី​ញាក់​ទាំងនោះ ហើយវាក៏ជាចំណែកមួយដែលធ្វើឲ្យរាងកាយមានសុខភាពល្អផងដែរ។

៦. ការចងចាំ

រូបតំណាង

អារម្មណ៍​ដែល​ អ្នក​និពន្ធបញ្ចូល​ទៅ​ក្នុងតន្ត្រី ​អាច​ធ្វើ​ឲ្យ​យើង​ មាន​នៅ​ការ​ចងចាំ​បទពិសោធន៍ កាលពីអតីតកាល នឹក​ឃើញនៅ​អនុស្សាវរីយ៍ ​កាលពីកុមារភាព អារម្មណ៍ ​រីករាយ​ សោកស្តាយ​ ជាដើម​។ ដូច្នេះ​នៅរាល់​ពេល ​ដែលអ្នកបាន​ស្តាប់​នៅ​តន្ត្រី​នោះ ​អ្នកនឹង​ចាប់​ផ្តើម​ លេច​មាន​នៅ​អារម្មណ៍ ​ចងចាំនោះ​ឡើង​វិញ​ផងដែរ​។ 

៧. បទពិសោធន៍នៃ​អារម្មណ៍

រូបតំណាង

តន្ត្រី​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​យើង​រីករាយ ​ភា្លម​មួយ​រំពេច​ ទោះបី​ជា ​អ្នកកំពុង​តែ​ពិបាក​ចិត្ត​ក៏​ដោយ។ ពេល​ខ្លះគ្រាន់​តែ ​ស្តាប់​បទ​កម្សត់​ ក៏​អាច​ធ្វើ​ឲ្យ​អ្នកយំ​ភ្លាម​ៗបាន​។ ដូច្នេះ​ហើយទើប​បាន​ជា​អ្នក​កំពុងតែ​ពិបាកចិត្ត ឬ​មាន​បញ្ហា​គួរ​ចៀស​វាង​ស្តាប់​នៅ​តន្ត្រី​បែប​កម្សត់ អន្លង់​អន្លូច​ច្រើន​ពេក ព្រោះ​វា​នឹង​ធ្វើ​ឲ្យ អ្នក​មាន​អារម្មណ៍​ កាន់តែយ៉ាប់​ខ្លាំងជាមុន។ ហេតុដូចនេះ ​អ្នកគួរ​ផ្លាស់​ប្តូរ​ មក​ស្តាប់​តន្រ្តី​បែប​សប្បាយ ឬជាបែបលើកទឹក​ចិត្ត​វិញ​។ 

៨. កាត់​បន្ថយ​នៅចំណង់អាហារ

រូបតំណាង

យោងតាម ​ការ​ស្រាវជ្រាវ ការរួមបញ្ចូលគ្នា​ រវាង​តន្ត្រីស្រទន់​ៗ និងភ្លើង​បំភ្លឺ អាច​នាំ​ឲ្យ​អ្នក​ទទួលទាន ​អាហារ​បាន​តិច​ តែមានភាព​​រីករាយ​កាន់តែ​​ច្រើន​។​​ ដូច្នេះ​តន្ត្រី​នឹង​អាច​ជា​វិធី​សាស្ត្រពេញនិយម​នាពេលខាងមុខ​ក្នុង​ការ​តប​អាហារ​ ព្រោះ​វា​ពិត​ជា​មាន​ភាព​ងាយស្រួល​។ 

៩. ផ្តោតអារម្មណ៍

រូបតំណាង

តន្ត្រីក៏​អាច​ជួយ​ឲ្យ​ អ្នក​មាននៅការ​ប្រមូលផ្តុំ ​នៅ​អារម្មណ៍​ក្នុង​ការ​សិក្សា​ ឬធ្វើ​ការ​បន្ថែម​ជាង​មុន​។ ព្រោះ​តន្ត្រី​អាច​ធ្វើឲ្យ​អារម្មណ៍​អ្នកស្ងប់​នឹង​ធ្វើ​ឲ្យ​អ្នកភ្លេច​នៅ​បញ្ហា​ខាងក្រៅ​ផ្សេងៗ ឬ​សម្លេង​ដែលកំពុងតែ​រំខានដល់​អារម្មណ៍​របស់​អ្នក​ជាដើម​។ 

១០. ជួយ​ពង្រឹង​សា្មរតីក្នុង​ការ​បើកបរ

រូបតំណាង

ការសិក្សាមួយ បានរកឃើញថា ការស្តាប់តន្ត្រីបាន​ជះឥទ្ធិពល ជាវិជ្ជមានដល់អារម្មណ៍របស់អ្នក នៅពេលកំពុងតែបើកបរ ដែលជាហេតុនាំឱ្យ អ្នក​មាន​ភាព​ស្វាហាប់ ​ស្មារតី​ប្រុ​ង​ប្រយ័ត្ន បង្កើននៅសុវត្ថិភាពខ្ពស់​ជាងមុន។ 

១១. ឧបករណ៍​ជំនួយ​ដល់​ការ​ដេក​

រូបតំណាង

មនុស្សភាគ​ច្រើន ​ប្រើ​ការ​ស្តាប់​តន្រ្តី ​ជា​ជំនួយ​ជួយ​ឲ្យពួក​គេ ​ឆាប់​គេង​លក់ ​នៅពេល​ដែល​ពួកគេមិនអាច​គេងលក់។ ព្រោះការស្តាប់​តន្ត្រី ​ជា​ការ​សន្តំ​ នៅអារម្មណ៍​របស់​យើង ​ឲ្យ​អន្លង់​អន្លូច​ ចង់​សម្រាកទៅ​តាម​ចង្វាក់ ​នៃ​តន្ត្រី​ដែលយើង កំពុង​តែ​ស្តាប់​នោះ៕

ប្រភព៖ Cognition Today , Liveforlivemusic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ