បទថ្មីរបស់ លីងគ័ង្គ «នឹកកាលនៅក្មេង» បានស្តាប់ហើយនឹកឃើញអនុស្សាវរីយវ័យកុមារភាពតែម្តង (មានវីដេអូ)

//s9.kh1.co/75/7578488e5fe59eb1a3d6764644d9e8fb6f38de3a.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បើទោះបីជាមានវ័យក្មេងខ្ចីតែមានសមត្ថភាពច្រៀងមិនធម្មតា និងកំពុងជ្រកកោនទ្រនំដ៏ធំគឺ ផលិតកម្មរស្មីហង្សមាស។ លីងគ័ង្គ នៅតែរក្សាបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពជាតារាចម្រៀងកុមារ ដែលមានទីផ្សារខ្ពស់ដដែល ដោយគេសង្កេតឃើញថា ប្អូនមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗ ជាហូរហែ ។

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បើទោះបីជាមានវ័យក្មេងខ្ចីតែមានសមត្ថភាពច្រៀងមិនធម្មតា និងកំពុងជ្រកកោនទ្រនំដ៏ធំគឺ ផលិតកម្មរស្មីហង្សមាស។  លីងគ័ង្គ នៅតែរក្សាបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពជាតារាចម្រៀងកុមារ ដែលមានទីផ្សារខ្ពស់ដដែល ដោយគេសង្កេតឃើញថា ប្អូនមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗ ជាហូរហែ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡុង លីងគ័ង្គ
ឡុង លីងគ័ង្គ

យ៉ាងណាមិញ លីងគ័ង្គ ក៏ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទកាលពីយប់មិញនេះគឺបទ «នឹកកាលនៅក្មេង» ដើម្បីវាយលុកលើទីផ្សារចម្រៀងបន្តទៀត។

រូបភាពខ្លះៗនៅក្នុងបទចម្រៀង 
រូបភាពខ្លះៗនៅក្នុងបទចម្រៀង 

តារាចម្រៀងដែលប្រសូត្រចេញពីកម្មវិធី The Voice Kids Cambodia រូបនេះ បានបង្ហាញប្រាប់ថា បទ «នឹកកាលនៅក្មេង» គឺជាបទចម្រៀងដែលចង់រំឭករាល់អនុស្សារកាលពៅនៅក្មេង ជាពិសេសគឺ របត់ជីវិតកុមារតាមជនបទ ដែលបរិយាយគ្រប់សកម្មភាពសប្បាយៗរបស់កុមារ ស្តាប់ហើយនឹករឭក ចេញស្នាមញញឹមមកតែម្តង ហើយគ្រប់កាយវិការទាំងនោះគឺមាននៅក្នុង MV បទថ្មីនេះតែម្តង។

ចង់ដឹងថា MV បទ «នឹកកាលនៅក្មេង» របស់ លីងគ័ង្គ ទស្សនាហើយស្រស់ស្រាយយ៉ាងណា សូមរីករាយស្តាប់កម្សាន្តក្នុងវីដេអូខាងក្រោមនេះ៖

វីដេអូ
រូបភាពខ្លះៗនៅក្នុងបទចម្រៀង 
រូបភាពខ្លះៗនៅក្នុងបទចម្រៀង 
រូបភាពខ្លះៗនៅក្នុងបទចម្រៀង 
រូបភាពខ្លះៗនៅក្នុងបទចម្រៀង 
រូបភាពខ្លះៗនៅក្នុងបទចម្រៀង 
រូបភាពខ្លះៗនៅក្នុងបទចម្រៀង 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T