អីយ៉ាស់! លើកនេះដឹងតែប្លែកភ្នែកហើយ តារាស្រី Cheer សម្តែងជាតួអង្គចិត្តអាក្រក់លើកដំបូងនៅក្នុងរឿង…

//s9.kh1.co/f1/f1c77062cd7d7fb091bb49a8a9545fcd894a4bf9.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លើកនេះដឹងតែប្លែកភ្នែកហើយ តារាស្រី Cheer សម្តែងជាតួអង្គចិត្តអាក្រក់លើកដំបូង

ថៃ៖ កាលពីថ្មីៗនេះព័ត៌មានកម្សាន្តថៃបានផ្សាយថា តារាសម្តែងស្រី Cheer Thikumporn នឹងដើរជាតួអង្គស្រីចិត្តអាក្រក់ កាចឆ្នាស់លើកដំបូងនៅក្នុងទូរទស្សន៍ប៉ុស្តិ៍ ONE 31 ដែលរឿងនោះមានចំណងជើងថា «Leh Luang» ហើយមានការចូលរួមសម្តែងដោយតារាប្រុសស្រី ២រូបទៀតគឺកញ្ញា Pooklook Fonthip និងលោក Jes Jespipat

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Pooklook មិនធ្លាប់ធ្វើការជាមួយប៉ុស្តិ៍ ONE 31 ពីមុនមកទេ។ ហើយបច្ចុប្បន្ននេះ នាងជាតារាសម្តែងប្រចាំប៉ុស្តិ៍ PPTV ប៉ុន្តែនាងអាចធ្វើការជាមួយ ONE 31 បាន ព្រោះតែប៉ុស្តិ៍ទាំងពីរនេះគឺជាក្រុមហ៊ុនតែមួយ។

យ៉ាងណាមិញ នៅក្នុងរឿងភាគថ្មីនេះ Pooklook នឹងសម្តែងជាគូជាមួយ Jes Jespipat ព្រោះពិតជាមិននឹកស្មានថា បានឃើញតារាសម្តែង ដែលមានទេពកោសល្យទាំងពីរនេះថតរឿងជាមួយគ្នាសោះ៕    

សូមទស្សនារូបភាពខាងក្រោម៖ 

Cheer Thikumporn
Cheer Thikumporn
Jes Jespipat
Jes Jespipat
Pooklook Fonthip
Pooklook Fonthip
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T