ជួបគ្នាកាលពីឆ្នាំ២០១៩ មិនទាន់អស់ចិត្ត! ឆ្នាំ២០២០ នេះ Mai Warit និង Oom Eisaya ណាត់គ្នាម្តងទៀតក្នុងរឿងភាគថ្មី

//s9.kh1.co/4b/4b5670ce7217565b7cd4e13b575679ecb00ad3b0.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីឆ្នាំ២០១៩ Mai Warit និង Oom Eisaya ជួបគ្នាលើកដំបូងមិនទាន់អស់ចិត្ត

ថៃ៖ បើតាមប្រភពព័ត៌មានកម្សាន្តថៃបានឲ្យដឹងថា Mai Warit និង Oom Eisaya នឹងមកណាត់ជួបគ្នាសាជាថ្មីនៅក្នុងរឿងភាគថៃថ្មីរបស់ប៉ុស្តិ៍លេខ៣ ដែលរឿងនោះមានចំណងជើងថា «Poot Maenam Khong»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាលើកទី២ ហើយសម្រាប់តារាប្រុសស្រីទាំងពីរនេះ ដែលបានចាប់ដៃគ្នាសម្តែងជាមួយគ្នាម្តងទៀត បន្ទាប់ពីអ្នកទាំងពីរទទួលបានប្រជាប្រិយភាព និងការកោតសរសើរពីសមត្ថភាពសម្តែងយ៉ាងស៊ីចង្វាក់គ្នាខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រ ។ 

គួរបញ្ជាក់ផងដែរថា សម្រាប់រឿងភាគទី១ កាលពីឆ្នាំ២០១៩ មានចំណងជើងថា «Kaew Klang Dong»។ ហើយសម្រាប់រឿងភាគថ្មីនេះគឺគ្រោងនឹងចេញថតក្នុងពេលឆាប់ៗនេះហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Mai Warit
Mai Warit
Oom Eisaya
Oom Eisaya
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T