អុញនោះ! អតីតគ្រូ Man UTD ម្នាក់នេះ ធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ១៩

//s9.kh1.co/b6/b6870456665740316585de6413a7a7cda1f4e1b7.jpg
កីទ្បា

 ២៣-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

លោក David Moyes រួមជាមួយកូនក្រុម២រូប ធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ១៩

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមញញួរយក្ស West Ham United លោក David Moyes រួមជាមួយកូនក្រុម២រូប កីឡាករ Issa Diop និង Josh Cullen បានធ្វើតេស្តទទួលផលវិជ្ជមានជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក David Moyes
  លោក David Moyes

លទ្ធផលតេស្តនេះ ធ្វើឡើងនៅមុនការប្រកួតដែល West Ham ត្រូវលេងតទល់នឹងក្រុម Hull City ក្នុងជំនួបប្រចាំពានរង្វាន់ Carabao Cup ជុំទី៣ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ទាក់ទងនឹងរឿងលើ ខាងលើ West Ham ក៏បានចេញសេចក្ដីថ្លៃងការណ៍មួយ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖

West Ham United សូមជម្រាបថា លោក David Moyes កីឡាករ Issa Diop និង​ Josh Cullen បានទទួលផលវិជ្ជមានទៅលើតេសត្តស្វែងរកវីរុសកូវីដ១៩។ ក្រុមគ្រូពេទ្យរបស់ក្លិប ជាអ្នកជូនដំណឹងអំពីលទ្ធផលនៃការធ្វើតេស្ត៍នេះ ដែលធ្វើទៅលើក្រុមស្ថិតនៅកីឡដ្ឋាន Lodon Stadium ត្រៀមប្រកួតពានរង្វាន់ Carabao Cup ជុំទី៣ ទល់នឹង Hull City។ អ្នកចាត់ការទូទៅ រួមជាមួយកីឡាករ២រូបខាងលើនេះ ត្រូវបានបញ្ជូនទៅផ្ទះវិញហើយ។ ពួកគេទាំង៣ នឹងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសអង់គ្លេស ក៏ដូចជាក្របខ័ណ្ឌ Premier League ។ អ្នកគ្រប់គ្នានៅក្លិប West Ham United សូមជូនពរឲ្យ David, Issa និង Josh ឆាប់ជាសះស្បើយ៕

ក្លិប West Ham
 Cullen និង Diop
 Cullen និង Diop

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T