អីយ៉ាស់! Juventus កំពុងចង់បានខ្សែការពាររបស់ Chelsea ម្នាក់នេះដែរហើយ

//s9.kh1.co/bf/bf6546a107dd659add3bc28f8aebb4377421cde6.jpg
កីទ្បា

 ២៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Juventus កំពុងសម្លឹងឃើញខ្សែការពារ Emerson Palmieri របស់ Chelsea ដែរហើយ

បរទេស៖ អនាគត​របស់កីឡាករ Emerson Palmieri ជាមួយក្លិបតោខៀវ Chelsea កាន់តែមានភាពស្រពេចស្រពិលហើយ ក្រោយក្លិបលោក Frank Lampard ទិញបានខ្សែការពារឆ្នើម Ben Chilwell ពីក្លិប Leicester City នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Emerson Palmieri
  កីឡាករ Emerson Palmieri
កីឡាករ Ben Chilwell
កីឡាករ Ben Chilwell

ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានក្លិបពីរកំពុងប្រជែងគ្នាចង់ទិញយករូបគេទៅរួមក្រុម ពោលគឺក្លិប Inter Milan និង West Ham ។ ដោយឡែកនៅពេលនេះក្លិបសេះបង្កង់ Juventus កំពុងតែត្រៀមខ្លួនចូលប្រជែងទិញយកជម្រើសជាតិអ៊ីតាលីរូបនេះទៅលេងនៅលីគកំពូល Serie A ដែរហើយ។ 

  កីឡាករ Emerson Palmieri
  កីឡាករ Emerson Palmieri

ហើយបើតាមរបាយការណ៍របស់កាសែត La Gazzetta dello Sport បានឲ្យដឹងថាលោកគ្រូបង្វឹក Andrea Pirlo ចង់បានរូបគេទៅជំនួសកន្លែងរបស់កីឡាករ Alex Sandro ដែលកំពុងមានរបួស។ ក្នុងនោះដែរ Juventus អាចនឹងដាក់សំណើខ្ចីជើងកីឡាករវ័យ២៦ឆ្នាំរូបនេះមួយរដូវកាលសិន មុនពេលសម្រេចចិត្តទិញផ្តាច់កុងត្រាពី Chelsea 

  កីឡាករ Alex Sandro
  កីឡាករ Alex Sandro

គួរឲ្យដឹងដែរថាចាប់តាំងពីផ្លាស់ចេញពី Roma មកចូលរួមជាមួយ Chelsea នៅក្នុងឆ្នាំ២០១៨មក Emerson បង្ហាញខ្លួនបានតែ៥៥ប្រកួតប៉ុណ្ណោះ ដោយនៅសល់កុងត្រាជាមួយក្លិបលោក Frank Lampard ចំនួន២រដូវកាលទៀត៕

  កីឡាករ Emerson Palmieri
  កីឡាករ Emerson Palmieri

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T