ខួបស្នេហា៧ឆ្នាំ Mark និង Kimberley ធ្វើឡើងពីរនាក់ធម្មតាៗ ប៉ុន្តែរ៉ូមែនទិកខ្លាំង

//s9.kh1.co/6b/6b3fffcc02a8dccba46d3f34fdfce8d64d303f22.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅតែជាគូស្នេហ៍ដ៏ផ្អែមល្ហែម រវាងតារាប្រុសស្រី លោក Mark Prin និង Kimberley ដែលមានពេលវេលា ជួបជុំញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិក ក្នុងថ្ងៃខួប ៧ ឆ្នាំនៃចំណងស្នេហ៍របស់អ្នកទាំងពីរ

ថៃ៖ ជាគូស្នេហ៍ដ៏ល្បីល្បាញមួយគូ នៅក្នុងសិល្បៈកម្សាន្តរបស់ប្រទេសថៃ រវាង តារាប្រុសស្រី លោក Mark Prin និង Kimberley ដែលបានសាងស្នេហ៍នឹងគ្នាអស់រយៈពេល ៧ ឆ្នាំ និងតែងតែមានរូបភាពបង្ហាញពីសកម្មភាពដ៏ល្ហែមផ្អែមនឹងគ្នា មិនចេះដាច់ ជូនដល់ហ្វេនៗបានទស្សនា នៅលើបណ្ដាញសង្គម ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ នៅក្នុងថ្ងៃខួបគម្រប់ ៧ ឆ្នាំនៃទំនាក់ទំនងស្នេហា របស់តារាប្រុសស្រីមួយគូនេះ អ្នកទាំងពីរក៏បានបង្ហាញរូបភាពគូស្នេហ៍យ៉ាងស្វីត បង្ហាញពីកាយវិការឱបកៀកកិតយ៉ាងស្និទ្ធស្នាល ជាពិសេស នៅលើដៃរបស់ Mark ថែមទាំងមានការគូសអក្សរ VII(លេខ៧) ដែលជាលេខសម្គាល់ ក្នុងការកំណត់រយៈពេលនៃការសាងស្នេហ៍ គម្រប់ ៧ ឆ្នាំ របស់អ្នកទាំងពីរ ចាប់តាំងពីថ្ងៃចាប់ផ្ដើម រហូតមកទល់នឹងបច្ចុប្បន្ននេះ ។ 

មិនត្រឹមតែប៉ុណ្ណោះ រឿងរ៉ាវមិនបានចប់ត្រឹមតែប៉ុណ្ណឹងទេ ផ្ទុយទៅវិញ គូស្នេហ៍មួយគូនេះ បាននាំគ្នារៀបចំ ជាលក្ខណៈតូចមួយ ដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិក បង្ហាញពីទឹកមុខញញឹមស្រស់ស្រាយ យ៉ាងមានក្ដីសុខ ដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែមានសេចក្ដីរំភើបជំនួសអ្នកទាំងពីរ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Mark 
Mark 
Mark 
Mark 
Kimberley
Kimberley
Kimberley
Kimberley
Mark និង​ Kim
Mark និង​ Kim
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Mark និង​ Kim រៀបចំខួប ៧ ឆ្នាំ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T