Angela Baby ទើបក្លាហានដាច់ចិត្តទម្លាយ រឿងរ៉ាវអាក្រក់កើតឡើងពីអតីតកាល

//s9.kh1.co/a5/a59ccc24e6a91172abce3ec9b822fb6ea245ec42.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នេះជាលើកដំបូងហើយដែល Angela Baby បានចែករំលែករឿងរ៉ាវដែលធ្វើឱ្យនាងផ្លាស់ប្តូរការគិត ហើយតែងតែចង់ការពារ និងថែរក្សារបស់ដែលនាងស្រលាញ់បំផុត។

ចិន៖ ថ្មីៗនេះ តារាសម្តែងល្បី Angela Baby បានធ្វើកិច្ចសម្ភាសន៍ជាមួយ QQ page ដើម្បីចែករំលែករឿងរ៉ាវដែលមិនបានបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់នាងពីអតីតកាល ដែលបានកើតលើតារាស្រីរូបនេះ ដែលបានផ្លាស់ប្តូរការគិតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរយៈពេល ៥ ឆ្នាំមកនេះ ភរិយា Huang Xiaoming មួយរូបនេះ បានជីកកកាយ ជាលើកដំបូង បានបង្ហាញថាព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះជីវិតរបស់នាងជាពិសេសនោះព្រឹត្តិការណ៍ គ្រោះថ្នាក់ស្ទើរតែធ្លាក់យន្ដហោះដែលនាងបានជួបប្រទះ។

ក្នុងនោះផងដែរ Angela Baby បានចែករំលែកថា ជាច្រើនឆ្នាំកន្លងទៅ នាងមានជើងហោះហើរពីហុងកុងទៅ Los Angeles ខណៈកំពុងតែហោះហើរ ក្រោយមកត្រូវបានគេ ប្រកាសថាត្រូវចុះចតជាបន្ទាន់នៅមហាសមុទ្រប៉ាស៊ីហ្វិក។

ជាមួយគ្នាផងដែរ អ្នកដំណើរទាំងអស់ត្រូវបានគេបំពាក់អាវការពារជីវិត អ្នកបម្រើតាមយន្តហោះបានជូនដំណឹងថាយន្តហោះកំពុងតែមានបញ្ហា វានឹងអាចធ្លាក់ចូលទឹកនាពេលខាងមុខ ដូច្នេះពួកគេត្រូវប្រើខ្នើយដើម្បីការពារក្បាលរបស់អ្នកដំណើរ។

នៅពេលនេះ មានអ្នកដំណើរប្រុសនៅពីក្រោយនាង ក៏បានស្រែកថា ខ្ញុំនឹងត្រូវស្លាប់ហើយ សម្រែកមួយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តារាសម្តែងស្រីរូបនេះ ដែលធ្វើឱ្យនាងកាន់តែភ័យខ្លាចកាន់តែខ្លាំង ខណៈនាងកំពុងពរពោះកូនដំបូងរបស់នាង។

ខណៈពេលអាសន្ននោះដែរ  ភរិយា Huang Xiaoming បាននិយាយនៅពេលនោះ ថានាងមិនបានគិតអ្វីច្រើននោះទេព្រោះនៅក្នុងគំនិតរបស់នាងគ្រាន់តែគិតថា នាងនឹងរស់រាន្តមានជីវិតជាមួយកូនក្នុងផ្ទៃរបស់នាង នាងក៏ចាប់ផ្តើមរៀបចំវ៉ែនតា លិខិតឆ្លងដែន អាហារសម្រន់ ដោយគិតពីអ្វីដែលត្រូវធ្វើប្រសិនបើមានរឿងអាក្រក់កើតឡើង។តែជាសំណាងល្អ យន្តហោះបានចុះចតរកទីទួលដីបានដោយសុវត្ថិភាពនៅលើកោះមួយ។

ទោះជាយ៉ាងណាក្តី Angela Baby ក៏បានចែករំលែកបន្ថែមទៀត អំពីពេលវេលាដែលនាងបានបង្ហាញសញ្ញានៃជំងឺបាក់ទឹកចិត្ត ដោយទទួលបានការរិះគន់និងការសើចចំអកជាច្រើនក្នុងរយៈពេល ២ ខែនាងមិនអាចគេងលក់បានទេដោយគ្រាន់តែក្រឡេកមើលពិដាន ក៏នាងមានអារម្មណ៍មិនល្អទៅហើយ។

យ៉ាងណាមិញ បន្ទាប់ពីបានក្លាយជាម្តាយគេមក នាងតែងតែយកចិត្តទុកដាក់ក្នុងការការពារកូនប្រុសរបស់នាង ដោយព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីកែលម្អខ្លួនឯង មិនត្រឹមតែប៉ុណ្ណឹងទេ បើយោងតាមតារាសម្តែងរូបនេះ នាងបានលើកឡើងថា នាងមិនចង់អោយកូនប្រុសរបស់នាងរងការរិះគន់ពីសំណាក់មនុស្សនោះទេ ហេតុដូច្នេះ នាងតែងតែលាក់បាំង និងកម្រយកកូនចេញក្រៅតាមសារធារណៈផងដែរ។

ជាចុងក្រោយ នាងក៏បានសារភាពផងដែរថាក្រោយពេលសម្រាលកូនរួចនាងមិនមានភាពក្លាហានដូចពីមុនទេ។ នាងតែងតែមានការបារម្ភរាល់ពេល ដែលនាងកំពុងថត ការសម្តែង ឬក៏ខ្សែភាពយន្ត។ នាងតែងតែគិតអំពីកូនប្រុសរបស់នាង  ដែលនៅផ្ទះកំពុងរង់ចាំនាងយ៉ាងអន្ទះសារ៕

សូមទស្សនារូបខាងក្រោម៖

https://s9.kh1.co/__image/w=650,h=894,q=100/e0/e0e90a2528c50a6f6fa347e493024284b4ab955d.jpg
Angela Baby
Angela Baby
Huang Xiaoming  និង   ភរិយា
Huang Xiaoming  និង  ភរិយា
Angela Baby និងកូនប្រុស
Angela Baby និងកូនប្រុស
Angela Baby និងកូនប្រុស
Angela Baby និងកូនប្រុស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T