អាផាតមិនរាប់លានដុល្លាររបស់ Jay Chou ស្ទើរដូចជាសណ្ឋាគារផ្កាយប្រាំ

//s9.kh1.co/bb/bb0d358b63373bc893d0dc8ff7f54e8ce192ceda.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លេងសើចម៉េចបាន ធ្វើជាតារាល្បីទាំងមូល លោក Jay Chou ចំណាយលុយរាប់លានដុល្លា ដើម្បីទិញអាផាតមិនមួយកន្លែង ព្រមទាំងមានការតុបតែងឲ្យមានភាពល្អប្រណីត ស្ទើរតែដូចសណ្ឋាគារលំដាប់ផ្កាយ

តៃវ៉ាន់៖ ទោះជាមានវ័យកាន់តែជ្រេ តែសម្រាប់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក​ Jay Chou គឺតែងតែស្ថិតនៅក្នុងលំដាប់កំពូល ក្នុងចំំណោមសិល្បករដទៃទៀត ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹង ពីទស្សនិកជន ដែលអាចធ្វើឲ្យលោកមានភាពជោគជ័យ និងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន បានជ្រាបច្បាស់ពី ទ្រព្យសម្បត្ដិយ៉ាងច្រើនសន្ធឹកសន្ធាប់របស់តារាប្រុសរូបនេះ ដែលមានការបើកបង្ហាញរូបភាពចាស់ៗមួយចំនួន ធ្វើឱ្យមហាជន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងព័ត៌មានដែលបាននិយាយថា លោកបានចំណាយប្រាក់ ៦៦០ លានដុល្លាតៃវ៉ាន់ (ស្មើនឹង ២២ លានដុល្លាអាមេរិក) ដើម្បីទិញអាផាតមិនមួយកន្លែង ជាទីតាំងទី ២ នៅឯតៃវ៉ាន់ ព្រមទាំងអាចមើលឃើញទេសភាព ៣៦០ ដឺក្រេនៃទីក្រុង​Taipei តែម្ដង ជាពិសេស លោកក៏ធ្លាប់បានចែករំលែករូបថត ប្រពន្ធនិងកូន ៗ របស់លោកនៅក្នុងអាផាតមិននេះ នៅលើបណ្ដាញសង្គម ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ដោយយោងតាមព័ត៌មានបានឲ្យដឹងទៀតថា លោក Jay Chou បានបន្តចំណាយប្រាក់ ២០ លានដុល្លារតៃវ៉ាន់ (ស្មើនឹង ៦៨៧ ពាន់ ដុល្លាអាមេរិក) ដើម្បីតុបតែងនៅផ្នែកខាងក្នុងបន្ថែមទៀត ដែលត្រូវបានរចនាឡើងជាចម្បង ជាមួយនឹងពណ៌ស ព្រមទាំងមានគ្រឿងសម្ភារៈប្រើប្រាស់ប្រណីតៗ ដែលធ្វើឲ្យផ្ទៃនៃបរវេណនៅខាងក្នុងទាំងមូល គួរឲ្យចង់គយគន់ ដែលមើលទៅពិតជាដូចនៅសណ្ឋាគារលំដាប់បេះបិទ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
អាផាតមិន ដែល Jay Chou បានទិញ
អាផាតមិន ដែល Jay Chou បានទិញ
ទិដ្ឋភាព ក្នុងអាផាតមិន ដែល Jay Chou បានទិញ
ទិដ្ឋភាព ក្នុងអាផាតមិន ដែល Jay Chou បានទិញ
ទិដ្ឋភាព ក្នុងអាផាតមិន ដែល Jay Chou បានទិញ
ទិដ្ឋភាព ក្នុងអាផាតមិន ដែល Jay Chou បានទិញ
ទិដ្ឋភាព ក្នុងអាផាតមិន ដែល Jay Chou បានទិញ
ទិដ្ឋភាព ក្នុងអាផាតមិន ដែល Jay Chou បានទិញ
ទិដ្ឋភាព ក្នុងអាផាតមិន ដែល Jay Chou បានទិញ
ទិដ្ឋភាព ក្នុងអាផាតមិន ដែល Jay Chou បានទិញ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T