ផ្លូវការ! ជើងស៊ុតក្រុម At.Madrid រូបនេះ ផ្លាស់ទៅចាប់ដៃគូជាមួយ Ronaldo នៅ Juventus

//s9.kh1.co/e1/e12b75aa4aca50c5baf584d773aa947f7039c5a9.jpg
កីទ្បា

 ២៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Morata ផ្លាស់ទៅ Juventus ក្នុងកិច្ចសន្យាខ្ចីជើង

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Alvaro Morata បានវិលត្រឡប់ទៅលេងនៅក្លិបសេះបង្កង់ Juventus វិញ ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាលពីក្លិប Atletico Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែប្រយុទ្ធ Alvaro Morata
   ខ្សែប្រយុទ្ធ Alvaro Morata

បើយោងតាមការបញ្ជាក់របស់កាសែត Sky Sports ក្លិបជើងឯក Seire A បានចំណាយ១០លានអឺរ៉ូ (ឬប្រមាណ ១១លានដុល្លារ) ឲ្យ At.Madrid សម្រាប់ការខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ។ ជាមួយគ្នានេះ ក្នុងកិច្ចព្រមព្រៀងរបស់ Morata ក្លិប Juventus មានសិទ្ធអាចខ្ចីជើងបន្ថែម១រដូវកាលទៀត ឬទិញយកជាអចិន្ត្រៃយ៍តែម្ដងនៅរដូវកាលក្រោយ។

   ខ្សែប្រយុទ្ធ Alvaro Morata
   ខ្សែប្រយុទ្ធ Alvaro Morata

ប៉ុន្តែប្រសិនបើក្លិបយក្សអ៊ីតាលី សម្រេចទិញផ្ដាច់មែននោះ ត្រូវបន្ថែមលុយឲ្យ At. Madrid ចំនួន៤៥លានអឺរ៉ូ (ឬប្រហែល ៥២លានដុល្លារ) ។ ដោយឡែកប្រសិនបើ​ Juventus ចង់ខ្ចីជើងបន្ថែម១រដូវកាល ត្រូវបង់ឲ្យក្លិបដែលដឹកនាំដោយលោក Diego Simeone ចំនួន១០លានអឺរ៉ូទៀត។

   ខ្សែប្រយុទ្ធ Alvaro Morata
   ខ្សែប្រយុទ្ធ Alvaro Morata

គួររម្លឹកដែរថា Morata ធ្លាប់ចំណាយពេល២រដូវកាលលេងឲ្យ Juventus ចន្លោះពីឆ្នាំ២០១៤ ដល់ ២០១៦។ ក្នុងនោះដែរគេងបង្ហាញខ្លួនឲ្យក្លិបរហស្សនាមសេះបង្កង់ បានចំនួន ៩៣ប្រកួត ស៊តបាន២៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១៨ដង៕

   ខ្សែប្រយុទ្ធ Alvaro Morata
   ខ្សែប្រយុទ្ធ Alvaro Morata

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T