គ្រាន់តែបញ្ជូនស្ត្រីដំបូងគេ ទៅឋានព្រះចន្ទក្នុងឆ្នាំ២០២៤ ណាសាត្រូវចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ ដល់ថ្នាក់ហ្នឹង

//s9.kh1.co/15/15a297f54efa1ea29016f0bcff8a15570a92f0f8.jpg
បច្ចេកវិទ្យា

 ២៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ អង្គការណាសាមានផែនការដ៏ធំមួយ សម្រាប់ឆ្នាំ២០២៤។ ទីភ្នាក់ងារអវកាសមួយនេះបាននិយាយថា ក្នុងរយៈពេល៤ឆ្នាំ គេនឹងគ្រោងចុះចតលើឋានព្រះចន្ទ ជាមួយស្ត្រីដំបូងគេដែលមិនធ្លាប់មាន ចាប់តាំងពីបុរសចុងក្រោយគេដែលបានបំពេញបេសកកម្មនេះ នៅឆ្នាំ១៩៧២ តាមរយៈកម្មវិធី Artemis ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការណាសាបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា កម្មវិធីនេះទាមទារថវិកាចំនួន២៨ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០២៥ សម្រាប់ដំណាក់កាលទី១។ បេសកកម្មអាប៉ូឡូ១១របស់អង្គការណាសាទទួលបានជោគជ័យ ក្នុងការចុះចតមនុស្សដំបូងនៅលើឋានព្រះចន្ទ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩។

កម្មវិធី Artemis របស់ណាសានឹងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ នៅឆ្នាំ២០២៤
កម្មវិធី Artemis របស់ណាសានឹងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ នៅឆ្នាំ២០២៤

យោងតាមលោក Bettina Inclán នាយកទំនាក់ទំនងអង្គការណាសាបានឲ្យដឹងថា មានតែមនុស្សចំនួន១២នាក់ប៉ុណ្ណោះធ្លាប់បានដើរលើដីឋានព្រះចន្ទ ហើយសុទ្ធតែជាបុរសនិងជាជនជាតិអាមេរិកទាំងអស់។

កាលពីខែធ្នូ ឆ្នាំ២០១៧ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីណែនាំគោលនយោបាយអវកាសទី១ ដែលអំពាវនាវឲ្យអង្គការណាសាបញ្ជូនមនុស្សទៅឋានព្រះចន្ទសាជាថ្មី ចាប់តាំងពីឆ្នាំ១៩៧២ សម្រាប់ការរុករកនិងការប្រើប្រាស់រយៈពេលវែង និងបេសកកម្មទៅកាន់ភពផ្សេងទៀត។ អង្គការណាសាបាននិយាយថា ខ្លួនសង្ឃឹមថា ការរុករកបន្ថែមទៀតនៃឋានព្រះចន្ទនឹងជួយអាមេរិកបង្កើតវត្តមានយុទ្ធសាស្ត្រ និងបង្កើនភាពជាដៃគូអន្តរជាតិរបស់ពួកគេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T