ឥណ្ឌា៖ កាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញាចុងសប្ដាហ៍មុននេះ បុរសជាប្ដីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានយកកណ្ដៀវវះពោះប្រពន្ធ ដើម្បីឆែកមើលភេទរបស់កូនក្នុងផ្ទៃ ដែលបណ្ដាលឲ្យកូនស្លាប់ និងសម្រាលទាំងមិនទាន់គ្រប់ខែ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅស្រុក Baduan ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។

យោងតាមសម្ដីរបស់ប៉ូលិស បានប្រាប់ប្រភពសារព័ត៌មាន BBC ឲ្យដឹងថា ស្ត្រីជាប្រពន្ធកំពុងស្ថិតនៅក្នុងស្ថានភាពយ៉ាងរឹងមាំ ក្នុងមន្ទីរពេទ្យមួយកន្លែង នៅទីក្រុង Delhi ហើយចំណែកបុរសជាប្ដីវិញ​ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន។

បុរសជាប្ដី បានបកស្រាយថា ខ្លួនមិនបានតាំងចិត្តវាយប្រហារទៅលើប្រពន្ធឡើយ ដោយអះអាងថា វាគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ។ 

ទន្ទឹមនឹងនេះដែរ គ្រួសារខាងស្ត្រីជាប្រពន្ធ បានឲ្យដឹងថា បច្ចុប្បន្ននេះ ទាំងពីរនាក់ប្ដីប្រពន្ធមានកូនស្រីចំនួន៥នាក់ ហើយប្ដីតែងតែដាក់សម្ពាធទៅលើប្រពន្ធក្នុងការផ្ដល់កំណើតកូនប្រុស។

យ៉ាងណាមិញ ជុំវិញករណីខាងលើនេះ ខាងប៉ូលិសនឹងធ្វើការស៊ើបអង្កេតបន្ថែម៕

ស្ត្រីជាប្រពន្ធបន្ទាប់ពីត្រូវប្ដីវាយប្រហារហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ