ហ៊ានណាស់ Bee Namthip បញ្ចេញមួយអស់ដៃ ជាមួយស្ទាយ៍ស៊ីអារម្មណ៍

//s9.kh1.co/e1/e10b9bf583319e4f977a6074de9ab94a067b284c.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនស៊ិចស៊ី មិនប្លែក មិនហៅ Bee Namthip ឡើយ! បង្ហាញខ្លួនក្នុងដំណើរកម្សាន្តលើកនេះ Bee ស្លៀកប៊ីគីនី បញ្ចេញសាច់មួយទំហឹង ហើយថែលេងស្ទីលថតប្លែកៗបែបនេះទៀត។

ថៃ៖ អាចនិយាយបានថា តារាសម្ដែងស្រី Bee Namthip ជានិច្ចកាល សម្រាប់ការលេងស្ទាយ៍តុបតែងខ្លួនរបស់នាង មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ តារាស្រីរូបនេះ តែងត្រូវបានមហាជនដែលជាអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គម នាំគ្នាពោលពាក្យសរសើរមិនដាច់ពីមាត់ ថាជាតារាស្រីមួយរូប ដែលមានសម្រស់ស្រស់ស្អាតហើយ ថែមទាំងហ៊ានលេងខ្លួនស៊ិចស៊ីខ្លាំងមិនណយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ កាលពីពេលប៉ុន្មានថ្ងៃកន្លងទៅនេះ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ ទើបតែបានបង្ហោះរូបភាពថ្មីៗ ក្នុងដំណើរកម្សាន្តរបស់ខ្លួន នៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ដែលរូបភាពទាំងនោះ ពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ដោយលើកនេះ Bee បាន ស្លៀកឈុតប៊ីគីនីពណ៌ក្រហមឆ្អិនឆ្អៅ បញ្ចេញសាច់សខ្ចីរបស់នាង ខ្លាំងជាងរាល់ដង ហើយមិនតែប៉ុណ្ណោះ Bee ថែមទាំងបង្ហាញជាមួយនឹងស្ទាយ៍ថតរូបប្លែកៗ លេងសុទ្ធតែស្ទាយ៍លើកជើង និងដាំដូងក្បាលចុះក្រោមក៏មាន មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់។

ស្របគ្នានេះ គ្រប់រូបភាព គ្រប់ប្លង់ដែលស្រីស្អាតស៊ិចស៊ីរូបនេះ បានបង្ហោះ ពិតជាធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្ត ពោលពាក្យសរសើរជាហូរហែរ ពិសេសទោះបីនេះជាមិនមែនលើកទីមួយដែលឃើញ នាងស្លៀកឈុតបញ្ចេញសាច់ខ្លាំងៗបែបនេះក៏ដោយ តែសម្រាប់ស្ទីលថតរូបលើកនេះ ពិតជាលេចធ្លោរខ្លាំងគួរឲ្យសរសើរតែម្ដង៕

ទស្សនារូបភាពខាងក្រោម៖ 

Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Bee Namthip
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T