ឥណ្ឌានិងចិនព្រមព្រៀងគ្នា ឈប់បញ្ជូនកងទ័ពបន្ថែមទៀត ទៅតំបន់ព្រំដែន​មានជម្លោះ

//s9.kh1.co/f0/f09f8790414fb23337e7230152576d3cca9d182a.jpg
សង្គម

 ២៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មេបញ្ជាការយោធាមកពីប្រទេសឥណ្ឌានិងចិន បានព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ព្រំដែនជម្លោះនៅតាមជួរភ្នំហិម៉ាឡៃ​​ ​

ញូដេលី៖ មេបញ្ជាការកងយោធា​ឥណ្ឌានិងចិន បានព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់តំបន់ព្រំដែនជម្លោះនៅតាមជួរភ្នំហិម៉ាឡៃ​​ បន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតខ្ពស់​រវាងប្រទេសទាំងពីរអស់ជាច្រើនលើកច្រើនសា​រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពតានតឹងរវាងប្រទេសយក្សអាស៊ីនេះ ​បានកើនឡើងកំដៅ​ខ្លាំងបំផុត បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏សាហាវឃោរឃៅ​នៅតំបន់ជួរភ្នំ Ladakh ក្បែរព្រំដែនកាលពីថ្ងៃទី ១៥ ខែមិថុនា ដោយក្នុងនោះកងទ័ពភាគីទាំងសងខាង បានស្លាប់និងរងរបួសជាច្រើននាក់។

​យោងតាមសេចក្តីថ្លែងការណ៍​របស់ទីបញ្ជាការយោធាឥណ្ឌាបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺតម្រូវឱ្យភាគីចិន-ឥណ្ឌា ត្រូវបញ្ឈប់ការបញ្ជូនទ័ពទៅតបន់ព្រំដែនជម្លោះ និងចៀសវាងការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី រួមទាំង​ចៀសវាងការចាត់វិធានការណាមួយ ដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានភាព​នៅក្នុងតំបន់ផងដែរ។

គួរជម្រាបដែរថា ឥណ្ឌានិងចិនបាន​ប៉ះទង្គិចគ្នាលើបញ្ហាព្រំដែន​តាំងពីឆ្នាំ ១៩៦២មកម៉្លេះ។ ហើយបើទោះបីជាមានការចរចាគ្នាច្រើនលើកច្រើនសាយ៉ាងណាក្តី ក៏ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនេះ នៅតែបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន៕

​ភាគីឥណ្ឌាចិនយល់ព្រមបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់​ជម្លោះ
​ភាគីឥណ្ឌាចិនយល់ព្រមបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់​ជម្លោះ
លោកនាយករដ្ឋមន្ត្រី​ ម៉ូឌី ចុះទៅត្រួតពិនិត្យ ក៏ដូចជាធ្វើទំនាក់ទំនងជាមួយកងទ័ពឥណ្ឌា
លោកនាយករដ្ឋមន្ត្រី​ ម៉ូឌី ចុះទៅត្រួតពិនិត្យ ក៏ដូចជាធ្វើទំនាក់ទំនងជាមួយកងទ័ពឥណ្ឌា
ឥណ្ឌានិងចិនបាន​ប៉ះទង្គិចគ្នាលើបញ្ហាព្រំដែនចាប់ពីឆ្នាំ ១៩៦២
ឥណ្ឌានិងចិនបាន​ប៉ះទង្គិចគ្នាលើបញ្ហាព្រំដែនចាប់ពីឆ្នាំ ១៩៦២
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T