Kem ទម្លាយថា លោកពិតជាចង់សម្តែងជាមួយតារាស្រីមួយរូបនេះខ្លាំងជាងគេ ក្នុងចំណោមតារាស្រីៗទាំងអស់

//s9.kh1.co/20/20b6f5c9afc0f1185533ed083b71ec7f6635da04.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Kem ទម្លាយថា លោកពិតជាចង់សម្តែងជាមួយតារាស្រីមួយរូបនេះខ្លាំងជាងគេ

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាប្រុស Kem Hussawee បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅក្នុងកម្មវិធីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកិច្ចសម្ភាសន៍នោះ អ្នកសារព័ត៌មានបានសួរទៅកាន់ Kem ថា តើតារាស្រីរូបណាដែលលោកពេញចិត្ត និងចង់សម្តែងជាមួយខ្លាំងជាងគេ? ភ្លាមៗនោះ Kem ក៏បានឆ្លើយថា សម្រាប់រូបលោកផ្ទាល់ តារាស្រីៗទាំងអស់គឺលោកសុទ្ធតែពេញចិត្តក្នុងការសម្តែងជាមួយទាំងអស់។ ហើយលោកក៏បានបន្ថែមទៀតថា ប៉ុន្តែបើមានរឿងក្រោយៗបានចាប់ដៃគូសម្តែងជាមួយនឹងកញ្ញា Mookda Narinrak គឺរឹតតែអស្ចារ្យ ព្រោះគ្រប់ពេលដែលធ្វើការជាមួយគ្នាអ្វីៗគឺល្អព្រមគ្នាតែម្តង។

មិនតែប៉ុណ្ណោះ Kem និយាយថាបើមានឱកាស លោកចង់ផ្លាស់ប្តូរសម្តែងជាតួអង្គបែបកំប្លែងវិញម្តង ដើម្បីឲ្យកាន់តែប្លែក ហើយលោកក៏មិនធ្លាប់សម្តែងបែបនេះពីមុនមកឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kem Hussawee
Kem Hussawee
Kem Hussawee និង Mookda Narinrak
Kem Hussawee និង Mookda Narinrak
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T