​រឿង​​អង្គរ​​វត្ត​​​ដាក់​​​ថា Vietnam​៖ ភ្នាក់​​ងារ​​​ទេស​​ចរណ៍​​​អូស្ត្រា​​លី​នេះ​​ថា​ ជា​​​កំហុស​​​បច្ចេក​​ទេស​ ខណៈ​​​​​កែ​សម្រួលបានត្រឹមទំព័រមុខ

//s9.kh1.co/b4/b4d128f02d65c0ed3be561cc8e8ac26e761e335a.jpg
សង្គម

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទីភ្នាក់ងារ​ទេសចរណ៍​អូស្ត្រាលី គឺ Wendy Wu Tours បាន​បង្កកំហុស​មួយ ដោយបាន​ផ្សព្វផ្សាយ​ពី​ប្រទេស​វៀតណាម (Vietnam) ប៉ុន្តែ​បែរជា​ដាក់​រូប​ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូប​របស់​កម្ពុ​ជា​ទៅវិញ​

ទីភ្នាក់ងារ​ទេសចរណ៍​អូស្ត្រាលី គឺ Wendy Wu Tours បាន​បង្កកំហុស​មួយ ដោយបាន​ផ្សព្វផ្សាយ​ពី​ប្រទេស​វៀតណាម (Vietnam) ប៉ុន្តែ​បែរជា​ដាក់​រូប​ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូប​របស់​កម្ពុ​ជា​ទៅវិញ​។ ពាក់ព័ន្ធ​ករណីនេះ ទាំងពលរដ្ឋខ្មែរ និងមន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ បាន​សម្តែង​ប្រតិកម្ម កាលពី​ថ្ងៃទី​២១ ខែកញ្ញា។​ ក្រោយមក​ក្រុមហ៊ុន​អាកាសចរណ៍​បាន​បញ្ចេញសារសុំទោស និង​យល់ព្រម​កែសម្រួល​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងទេសចរណ៍​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរ​អន្តរជាតិ​មកទស្សនាប្រទេសកម្ពុជាជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះ​រូបភាព​ស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។

ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គង គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរ​ពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តស្ថិតនៅប្រទេសវៀតណាម។

កំហុសឆ្គងរបស់ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីមួយនេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់​ប្រជាជន​កម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ដែលគេបានដឹងច្បាស់អំពីទីតាំងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ទន្ទឹមនឹងនោះ មហាជនក៏បានស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងទេសចរណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។

ក្រសួងទេសចរណ៍បានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours ដើម្បីឱ្យគេកែសម្រួលព័ត៌មាន​នោះឡើងវិញ។ ទីភ្នាក់ងារនេះក៏បានសម្ដែងនូវការសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែ​សម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

ក្រសួងបន្ថែមថា មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍​លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀតដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។ ត្រង់ចំណុចនេះ ក្រសួង​ទេសចរណ៍​អះអាងថា ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឱ្យកែសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយ៕

https://s9.kh1.co/__image/w=650,h=650,q=100/cf/cf71a7deb8c8983560eb64ae79da3b253e996f19.png
មុនកែតម្រូវ
មុនកែតម្រូវ
ក្រោយកែតម្រូវ
ក្រោយកែតម្រូវ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T