នារីម្នាក់បើកឡានលឿនដូចហោះ ក្រោមហេតុផលប្រញាប់បន្ទោរប​ង់ ត្រូវប៉ូលីសចាប់ខ្លួន (មានវីដេអូ)

//s9.kh1.co/87/87d234ef7d1467238c247840f9ce898fe5324f95.jpg
សង្គម

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

បើកឡានដូចហោះគេចពីប៉ូលីស រួចប្រាប់ថាប្រញ៉ាប់ទៅបន្ទោរបង់ ប៉ុន្តែដោយសារប៉ូលីសមិនសូវទុកចិត្តក៏បានដេញចាប់រួចក៏ឆែកឆេររួចក៏ឃើញវត្ថុតាងជាច្រើន។

អាមេរិក៖ ពិតជាគួរឲ្យអស់សំណើចណាស់ ដែលនារីអាមេរិកម្នាក់ បានបើករថយន្តលឿនស្លេវដូចហោះនិង ថែមទាំងប្រាប់ប៉ូលីសថា នាងត្រូវការទៅផ្ទះជាបន្ទាន់ដើម្បីដោះទុក្ខសត្វលោក បន្ទាប់ត្រូវបានឃាត់ខ្លួនទុក ដោយសារសមត្តកិច្ចមើលឃើញភាពមិនប្រក្រតី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ហេតុការណ៍នោះបានកើតឡើងប្រហែលជាម៉ោង៩ព្រឹក ដោយមាននារីម្នាក់ឈ្មោះ Emily Sindt Owings អាយុ២៨ឆ្នាំ បានបើករថយន្តឆ្លងកាត់កន្លែងត្រួតពិនិត្យ ភ្លាមៗនោះ ដោយសង្កេតឃើញនាងគ្មានខ្សែរក្រវ៉ាត់ការពារ ប៉ូលីសបានឃាត់រថយន្តនោះទុកភ្លាមៗផងដែរ។

បន្ទាប់ពីការឆែកឆេររបស់ប៉ូលីសមួយសន្ទុះរួចមក ឃើញថានារីម្នាក់នេះគ្មានអ្វីទាំងអស់ ប័ណ្ណសម្គាល់ខ្លួន ប័ណ្ណធានារ៉ាប់រងនិង សូម្បីតែប័ណ្ណបើកបរក៏ត្រូវបានដកហូតផងដែរ ខណៈពេលនោះ ប៉ូលីសក៏បានប្រាប់ថា ត្រូវការឆែកឆេរបន្តទៀតដោយតម្រូវឲ្យអ្នកបើកបរចុះចេញពីរថយន្ត នៅពេលភ្លាមៗនោះ នាងក៏បានយំហ៊ូរនិង បានប្រាប់ប៉ូលីសថា ត្រូវការបត់ជើងធំនិង ថ្ងៃនេះជាខួបកំណើតរបស់ខ្លួនផងដែរ ប៉ុន្តែសំណើរនេះត្រូវបានប៉ូលីសបដិសេធ ដោយទាល់តម្រិះ នារីអាយុ២៨ឆ្នាំរូបនេះ បានបើកបំបុក ទីតាំងនោះភ្លាមៗ រួចហើយក៏បើករត់យកខ្លួន ដោយស្ថិតក្នុងល្បឿន ១១២,៦ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែចុងក្រោយត្រូវបានប៉ូលីសហ៊ុមព័ទ្ធបានដដែល។

យ៉ាងណាមិញ ប៉ូលីសបានរកឃើញ បំពង់ជាមួយនឹងគ្រឿងញៀន ផ្សេងៗទៀតផងដែរនៅក្នុងរថយន្តរបស់នាងផងដែរ ចំណែកនារីរូបស្រស់ម្នាក់ក៏បានបញ្ជូនទៅកាន់ពន្ធធនាគារដោយសុវត្ថិភាពផងដែរ៕

សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម៖

Emily Sindt Owings នៅពេលប៉ូលីសឃាត់រថយន្ត
Emily Sindt Owings នៅពេលប៉ូលីសឃាត់រថយន្ត
Emily Sindt Owings នៅពេលប៉ូលីសឃាត់រថយន្ត
Emily Sindt Owings នៅពេលប៉ូលីសឃាត់រថយន្ត
Emily Sindt Owings នៅពេលប៉ូលីសឃាត់រថយន្ត
Emily Sindt Owings នៅពេលប៉ូលីសឃាត់រថយន្ត
Emily Sindt Owings នៅពេលប៉ូលីសឃាត់ខ្លួន
Emily Sindt Owings នៅពេលប៉ូលីសឃាត់ខ្លួន
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T