មកស្គាល់តារាប្រុសស្រី ៧ រូបទើបដាច់ចិត្តបើកបង្ហាញមុខគូស្នេហ៍នៅក្នុងឆ្នាំ២០២០ នេះ!

//s9.kh1.co/73/7307ea28ff9fe75944f1de0816206d70ece711fb.jpg
នារី

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសស្រី ៧ រូបទើបដាច់ចិត្តបើកបង្ហាញមុខគូស្នេហ៍នៅក្នុងឆ្នាំ២០២០ នេះ

ថៃ៖ តាមប្រភពព័ត៌មានប្រទេសថៃបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០​ នេះមានតារាប្រុសស្រី ៧ រូបទើបនឹងដាច់ចិត្តបើកបង្ហាញមុខគូស្នេហ៍ឲ្យមហាជនបានដឹង និងអស់ចម្ងល់។ ចង់ដឹងអត់ថា តើតារាប្រុសស្រីទាំង ៧ មានតារារូបណាខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Ploy Chermarn
កាលពីដើមឆ្នាំ២០២០ នេះតារាស្រីល្បីឈ្មោះ Ploy Chermarn បានធ្វើការបង្ហោះរូបថតជាមួយបុរសសង្ហាម្នាក់នៅលើបណ្តាញសង្គម Instagram ដែលគេស្គាល់ថា បុរសនោះគឺមិត្តប្រុសរបស់ Ploy

Ploy Chermarn និងគូស្នេហ៍
Ploy Chermarn និងគូស្នេហ៍

២. Mik Thongraya និង Bow Maylada

សម្រាប់តារាប្រុសស្រីកំពុងល្បីល្បាញក្នុងវិថីសិល្បៈ Mik និង Bow វិញក៏ទើបនឹងបង្ហាញពីទំនាក់ទំនងស្នេហាកាលពីដើមឆ្នាំ២០២០ នេះផងដែរ។

 Mik Thongraya និង Bow Maylada
 Mik Thongraya និង Bow Maylada

៣. Golf Pichaya
បច្ចុប្បន្ននេះតារាប្រុស Golf កំពុងមានទំនាក់ទំនងស្នេហាថ្មីថ្មោងជាមួយនារីស្រស់ស្អាតម្នាក់ ប៉ុន្តែនាងមិនមែនជាអ្នកស្ថិតក្នុងរង្វង់សិល្បៈទេ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែស្វីតជាមួយគ្នាស្ទើរតែគ្រប់ពេលតែម្តង។

Golf Pichaya និងគូស្នេហ៍
Golf Pichaya និងគូស្នេហ៍

៤. Kao Jirayu និង Vee Violette
រី​ឯតារាប្រុសស្រី Kao និង Vee ចាប់ផ្តើមមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ហើយអ្នកទាំងពីរក៏ធ្លាប់សម្តែងជាមួយគ្នានៅក្នុងរឿងភាគមួយ ដែលមានចំណងជើងថា “O-Negative”

Kao Jirayu និង Vee Violette
Kao Jirayu និង Vee Violette

៥. Wawa Nichari
ដោយឡែកតារាស្រីសម្រស់ស្រស់ស្អាត និងមានទេពកោសល្យ Wawa កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហា និងស្អាតមិនចាញ់តារាឡើយ៕

Wawa Nichari និងគូស្នេហ៍
Wawa Nichari និងគូស្នេហ៍
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T