ខ្ជិលលាក់បាំង គូស្នេហ៍តារាថៃប៉ុន្មានគូនេះ ទាក់ទងគ្នាស្ងាត់ៗយូរហើយ ទើបបើកចំហរឆ្នាំនេះ

//s9.kh1.co/a1/a103a10a488d6a670a83040fd6375b2138367b2b.jpg
នារី

 ២២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ តារាស្រីប្រុសថៃមួយចំនួន នៅពេលដែលមានស្នេហា គឺតែងតែបង្ហាញឲ្យអ្នកគាំទ្របានដឹង លើកលែងតែតារាប៉ុន្មានគូនេះ ទម្រាំដាច់ចិត្តប្រាបហ្វេនៗ គឺត្រូវមើលចិត្តគ្នាយ៉ាងយូរ ទើបបើកចំហរ។

ថៃ៖ អាចនិយាយបានថា គ្រប់តារាប្រុសស្រី នៅក្នុងរង្វង់សិល្បៈថៃទាំងអស់ នៅពេលដែលមានប្រជាប្រិយភាពកាន់តែល្បី គឺអ្នកគាំទ្រកាន់តែចង់តាមដានពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ មិនដែលខកខានឡើយ ពិសេសនៅពេលដែលតារាស្រីប្រុសទាំងនោះ មានទំនាក់ទំនងស្នេហ៍ជាមួយនរណាម្នាក់ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ សម្រាប់ការមានទំនាក់ទំនងស្នេហាជាមួយមនុស្សដែលពួកគេស្រលាញ់ អ្នកខ្លះក៏ហ៊ានបើកចំហរឲ្យអ្នកគាំទ្របានដឹង រីឯតារាមួយចំនួនទៀត ក៏នៅមិនទាន់ហ៊ានចេញមុខចេញមាត់ បង្ហាញចំណងស្នេហ៍ពួកគេជាសាធារណៈនោះឡើយ ដោយពួកគេត្រូវចំណាយពេល មើលចិត្តគ្នារយៈពេលជាយូរសិន ទើបបើកចំហរពេញទី។

ជាក់ស្ដែង ដូចជាកំពូលតារាសម្ដែង និងតារាចម្រៀងទាំងប៉ុន្មានគូខាងក្រោមនេះជាដើម ដោយនាពេលកន្លងមក យើងឃើញថា ពួកគេតែងតែបង្ហាញមុខជាមួយគូស្នេហ៍ជាញឹកញាប់ដែរ តែគ្រាន់តែមិនទាន់បញ្ជាក់ថាត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដនោះទេ ទើបតែដើមឆ្នាំ ២០២០ នេះផ្ទាល់តែម្ដង ដែលពួកគេបានបើកចំហរយ៉ាងទូលំទូលាយថាពួកគេជាគូស្នេហ៍នឹងគ្នា។

ដែលតារាទាំងនោះមានដូចខាងក្រោម៖ 

១.តារាសម្ដែង និងតារាចម្រៀងប្រុស Golf Pichaya 

តារារូបនេះបានទាក់ទងគ្នា និងតែងតែបង្ហាញរូបភាពស្និទ្ធស្នាលគ្នាជាយូរដែរមកហើយ ទើបតែមួយរយៈចុងក្រោយនេះ ពួកគេព្រមបង្ហាញចំណងស្នេហ៍ឲ្យហ្វេនៗពេញចិត្តជាច្រើនផងដែរ។

Golf Pichaya និងគូស្នេហ៍
Golf Pichaya និងគូស្នេហ៍

២.តារាចម្រៀងស្រី Violette និងគូស្នេហ៍ Kao Jirayu

អ្នកទាំងពីរនេះ ក៏ទាក់ទងគ្នាយូរឆ្នាំដែរ ទើបតែដើមឆ្នាំនេះប៉ុណ្ណោះ ដែលពួកគេបង្ហាញមុខជាមួយគ្នានៅលើបណ្ដាញសង្គមញឹកញាប់ជាងរាល់ដង។

Violette និងគូស្នេហ៍ Kao Jirayu
Violette និងគូស្នេហ៍ Kao Jirayu

៣.តារាសម្ដែងស្រី Wawwa និងគូស្នេហ៍

Wawwa និងគូស្នេហ៍ជនបរទេសនេះ ក៏បានទាក់ទងគ្នាយូរដែរហើយ ប៉ុន្តែគេកម្រឃើញនាងបង្ហាញមុខជាមួយគ្នាណាស់ ទើបតែជាងមួយខែមុន ពួកគេបាននាំគ្នាទៅញ៉ាំអាហារជាមួយគ្នាយ៉ាងរ៉ូមែនទិកផងដែរ។

Wawwa និងគូស្នេហ៍
Wawwa និងគូស្នេហ៍

៤.តារាសម្ដែង Mik Thongraya និង Bow Maylada

មួយគូនេះ មហាជនដែលជាអ្នកគាំទ្រ អាចស្មានដឹងតាំងពីដំបូងម្ល៉េះ  ព្រោះគ្រប់សកម្មភាពរបស់ពួកគេ ពេលបង្ហាញមុខនៅលើបណ្ដាញសង្គម គឺមានភាពស្និទ្ធស្នាលគ្នាខុសពីធម្មតា ខណៈពួកគេមិនដែលប្រាប់ថាជាសង្សារនឹងគ្នានៅឡើយ តែទើបតែមួយរយៈចុងក្រោយនេះ ពួកគេកាន់តែបញ្ជាក់ឲ្យអ្នកគាំទ្រដឹងយ៉ាងច្បាស់ជាងមុន ថាអ្នកទាំងពីរជាគូស្នេហ៍ដ៏សាកសមបំផុត។

Mik និង Bow
Mik និង Bow

៥.តារាសម្ដែង Ploy Chermarn និងគូស្នេហ៍

កាលពីប៉ុន្មានខែមុន Ploy ក៏ទើបតែបានបង្ហាញពីទំនាក់ទំនងរបស់នាង និងកម្លោះសង្ហាជនបរទេសរូបនេះជាសាធារណៈផងដែរ បន្ទាប់ពីសេពគប់មើលចិត្តគ្នាយ៉ាងយូរ។

Ploy និងគូស្នេហ៍
Ploy និងគូស្នេហ៍
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T