ដោយប្រើពេលតែ៣.១៤ថ្ងៃ ដើម្បីវិលជុំវិញផ្កាយរបស់វា ភពថ្មីមួយទំហំដូចផែនដីត្រូវបានគេហៅថា «ភពផៃ»

//s9.kh1.co/75/75ee1d74f26b1f8df424774825e49b6e5d947b6f.jpg
បច្ចេកវិទ្យា

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភពនេះនៅតែធ្វើដំណើរជុំវិញផ្កាយរបស់វា ក្នុងពេលសព្វថ្ងៃនេះ ដោយប្រើថេរវេលាដូចតម្លៃផៃ គឺរៀងរាល់៣.១៤ថ្ងៃ។

អាមេរិក៖ អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន MIT បានរកឃើញផែនដីផៃ ដែលមានទំហំដូចភពផែនដីរបស់យើង ហើយវាធ្វើដំណើរជុំវិញផ្កាយរបស់វាបានមួយជុំ រៀងរាល់៣.១៤ថ្ងៃ ក្នុងគន្លងថេរ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញសញ្ញានៃភពនេះ នៅក្នុងទិន្នន័យចាស់ដែលត្រូវប្រមូលបានក្នុងឆ្នាំ២០១៧ ពីបេសកកម្ម NASA Kepler Space Telescope's K2។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយរួមបញ្ចូលទាំងប្រព័ន្ធតេឡេទស្សន៍ SPECULOOS ដែលមានមូលដ្ឋាននៅលើដី ក្រុមការងារបានបញ្ជាក់ថា មានសញ្ញានៃភពកំពុងធ្វើដំណើរជុំវិញផ្កាយរបស់វា។ ហើយពិតណាស់ ភពនេះនៅតែធ្វើដំណើរជុំវិញផ្កាយរបស់វា ក្នុងពេលសព្វថ្ងៃនេះ ដោយប្រើថេរវេលាដូចតម្លៃផៃ គឺរៀងរាល់៣.១៤ថ្ងៃ។

ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ
ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ

លោក Prajwal Niraula ដែលជានិស្សិតបានបញ្ចប់ការសិក្សាក្នុងវិទ្យាស្ថាន  MIT នៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រផែនដី បរិយាកាស និងភព និងជាអ្នកដឹកនាំការចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Astronomical Journal បានសរសេរថា ភពផែនដីផៃនេះ មានទំហំប៉ុនភពយើងដោយមានគន្លងគោចរ៣.១៤ថ្ងៃ ពីក្រុមការងារ SPECULOOS។

ភពថ្មីមួយនេះត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា K2-315b ដោយសារតែវាជាប្រព័ន្ធភពទី៣១៥ ដែលត្រូវបានរកឃើញដោយតេឡេទស្សន៍ K2។ ទោះជាយ៉ាងណា ភពផៃមួយនេះមិនអំណោយផលដល់ជីវិតនោះទេ ក៏ព្រោះតែវានៅកៀកផ្កាយរបស់វាពេក ហើយត្រូវបានគេប៉ាន់ស្មានថា វាមានសីតុណ្ហភាព១៧៦អង្សាសេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T