យោងតាមគេហទំព័រ DailyMail បានអោយដឹងថា មានគូស្នេហ៏មួយគូ ត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់ពីពួកគេទាំងពីរនាក់ មានទំនាក់ទំនងផ្លូវភេទ នៅលើឆ្នេរ ទាំងកណ្តាលវាល។

កាលពីថ្ងៃអង្គារ៍ ប៉ូលីសប្រចាំរដ្ឋ ហ្វ័ររីដា បានរាយការណ៏ថា គូស្នេហ៏ទាំងពីរនាក់នោះ មានឈ្មោះ Ward Powell  អាយុ ៥៣ឆ្នាំ រស់នៅតំបន់ឆ្នេរ Boynton រដ្ឋ ហ្វ័ររីដា សហរដ្ឋអាមេរិក  និង មិត្តស្រីមានឈ្មោះ Tanya E Wheeler  រស់នៅតំបន់ Greenville ភាគខាងត្បួង កូរ៉ូលីណា។ប៉ូលីស បាននិយាយបន្ត ពូកគេទាំងពីរ ចាប់ផ្តើមធ្វើអំពើ មិនគួរប្បីនៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅភាគខាងត្បួងសមុទ្រBlvd។ ក្រោយមក មានមនុស្សម្នាក់ ដែលនៅកន្លែងកើតហេតុ បានទូរស័ព្ទទៅកាន់ ៩១១ ដើម្បីរាយការណ៏ ប្រាប់ប៉ូលីស។

ប៉ូលីសបានបញ្ជាក់ថា នៅពេលដែលពួកគាត់ទៅដល់ គូស្នេហ៏នៅអាក្រាតនៅឡើយទេ។ បន្ទាប់ពីឃើញ ប៉ូលីស លោក Powell  បានធ្វើការសុំទោស។ ប៉ុន្តែទោះជាយ៉ាងណា គូស្នេហ៏ទាំងពីនាក់នេះ ត្រូវប្រឈមមុខនឹងច្បាប់ ដោយចោទប្រកាន់ ពីបទប្រព្រឹត្តអំពើអាសអាភាស និង បង្ហាញរូបភាព មិនសមរម្យនៅ ទីសាធារណៈ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះទង្វើរបស់គូស្នេហ៏ទាំងពីរនាក់នេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]