ខួបស្នេហា៧ឆ្នាំ Mark និង Kimberley ឱបគ្នាឡើងស្អិតឃើញហើយមានក្ដីសុខជំនួស

//s9.kh1.co/b1/b12194afa3060841ce0e7aaca22466f776ebe0c9.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍តារាថៃលំដាប់ប្រទេស Mark Prin និង Kimmy Kimberley បច្ចុប្បន្ន អ្នកទាំងពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៧ឆ្នាំហើយ។

ថៃ៖ គូស្នេហ៍តារាសម្ដែងថៃលំដាប់ប្រទេស Mark Prin និង Kimmy Kimberley ជាគូស្នេហ៍មួយគូដែលតែងតែ បង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាល ភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកជានិច្ច។ ជាពិសេស មួយរយៈចុងក្រោយនេះ យើងឃើញថា តារាប្រុស ស្រីមួយគូនេះ ក៏និយមដឹងដៃគ្នាកសាងអានុស្សាវរីយ៍ជាមួយគ្នា ដោយការដើរកម្សាន្តលំហែកាយជាលក្ខណៈគូស្នេហ៍ ផ្ដល់ក្ដីសុខ និងភាពសប្បាយរីករាយគួរឲ្យកត់សម្គាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ស្នេហារបស់ Mark Prin និង Kimmy Kimberley ក៏ត្រូវបានក្រុមគ្រួសារទាំងសងខាងដឹងលឺពីទំនាក់ទំនងមួយនេះផងដែរ ហើយក៏ឃើញគូស្នេហ៍មួយគូនេះ នាំគ្រួសារទាំងសងខាងជួបជុំញ៉ាំអាហារជាមួយគ្នាទៀតផង។ បើគិតពីរយៈពេលនៃការសាងស្នេហារបស់ តារាប្រុសស្រីទាំងពីររូបនេះ មានរយៈពេល ៧ឆ្នាំហើយ តែបើក្រឡេកទៅមើលចំណងស្នេហាវិញ អ្នកទាំងពីរ កាន់តែបង្កើននៅក្ដីស្រលាញ់ចំពោះគ្នាខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ 

ជាក់ស្ដែង មុននេះបន្តិច​ Mark និង Kimberley បានបង្ហោះរូបអបអរថ្ងៃ Anniversary ៧ឆ្នាំអ្នកទាំងពីរ ហើយបានផុសរូបដូចគ្នា និងបានអោបគ្នាយ៉ាងស្អិតរមួត ព្រមទាំងបង្ហាញនៅស្នាមញញឹមយ៉ាងកក់ក្ដៅថែមទៀតផង។ តែអ្វីដែលយើងសង្កេតឃើញនោះ នៅលើដៃ Mark បានសរសេរលេង ៧តំណាងឲ្យឆ្នាំ នៃការចាប់ផ្ដើមស្នេហាអាស់រយៈពេល ៧ឆ្នាំមកនេះផងដែរ។ 

ក្នុងនោះដែរ បន្ទាប់ពីទស្សនិកជន និងហ្វេនៗបានឃើញរូបភាពនេះរួច ពួកគេបានបង្ហាញនៅក្ដីរំភើប និងជួយអបអរដល់គូស្នេហ៍មួយគូនេះគ្រប់គ្នា ហើយថែមទាំងចង់ឃើញតារាប្រុស ស្រីមួយគូនេះកាន់ដៃគ្នាចូលរោងការឆាប់ៗទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Mark Prin 
Mark Prin 
Kimmy Kimberley 
Kimmy Kimberley 
Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley
រូបភាព Mark Prin  បង្ហោះ
រូបភាព Mark Prin  បង្ហោះ
រូបភាព Kimmy Kimberley បង្ហោះ
រូបភាព Kimmy Kimberley បង្ហោះ
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ៤១ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T