មុខមាត់កូន Bitoey ទើបកើតបានមួយខែឡើងគួរឲ្យក្នាញ់

//s9.kh1.co/c8/c80aea614e984f6e7e2cc2c389b41e39a12cd769.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូនទើបតែកើតបានមួយខែ តែមុខមាត់កូនស្រីរបស់​ តារាចម្រៀងស្រី Bitoey និងស្វាមី មានមុខមាត់ប៉ោងគួរឲ្យក្នាញ់យ៉ាងខ្លាំង ដែលត្រូវបានហ្វេនៗជាច្រើនចាប់អារម្មណ៍គ្រប់ៗគ្នា

ថៃ៖ ឃើញថា ជីវិតប្ដីប្រពន្ធរបស់តារាចម្រៀងស្រី Bitoey និងស្វាមី កាន់តែមានសុភមង្គល បន្ទាប់ពីនាង បានសម្រាលបានកូនស្រីម្នាក់ ដែលជាចំណងស្នេហ៍យ៉ាងមុតមាំ នៅក្នុងគ្រួសារអ្នកទាំងពីរ ជាពិសេស នាងថែមទាំងបង្ហាញពីរូបភាពកូនស្រីជាទីស្រលាញ់របស់ខ្លួន ជាញឹកញាប់ជូនដល់ហ្វេនៗ បានទស្សនា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីថ្មីៗនេះ ខណៈពេលដែល កូនស្រីរបស់នាង និងស្វាមី មានអាយុមួយខែ ស្វាមីរបស់នាង លោក DJ Man ក៏បានបង្ហាញរូបភាពឲ្យឃើញពីមុខមាត់របស់កូនស្រីខ្លួនសាជាថ្មី ដែលបានធ្វើឲ្យបណ្ដាទស្សនិកជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះជារូបភាពដែលបានបង្ហាញយ៉ាងច្បាស់ៗ ក្នុងពេលដែលកូនស្រីរបស់នាង មានមុខប៉ោងពេញ ដ៏គួរឲ្យក្នាញ់។ 

ទន្ទឹមនឹងការបង្ហាញឲ្យឃើញយ៉ាងដូច្នេះ មិត្តៗ និង ហ្វេនៗជាច្រើន បានចូលមកបង្ហាញពីក្ដីស្រលាញ់ និងការពេញចិត្ត ចំពោះប្ដីប្រពន្ធមួយគូនេះ ដែលមើលថែរក្សាកូនរបស់ខ្លួនបានយ៉ាងល្អ បែបនេះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Bitoey
 Bitoey
 Bitoey និង ស្វាមី
 Bitoey និង ស្វាមី
 Bitoey និង កូនស្រី
 Bitoey និង កូនស្រី
 Bitoey និង កូនស្រី
 Bitoey និង កូនស្រី
ស្វាមី Bitoey និង កូនស្រី
ស្វាមី Bitoey និង កូនស្រី
កូនស្រី របស់ Bitoey 
កូនស្រី របស់ Bitoey 
កូនស្រី របស់ Bitoey 
កូនស្រី របស់ Bitoey 
កូនស្រី របស់ Bitoey 
កូនស្រី របស់ Bitoey 
កូនស្រី របស់ Bitoey 
កូនស្រី របស់ Bitoey 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T