ហេតុតែចង់បានចង្កេះមួយក្ដាប់ និងបំបែកកំណត់ត្រាពិភពលោក ស្រាប់តែនារីរូបនេះ ពាក់ប្រដាប់រឹតរាង១៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យតូចទៅៗ

//s9.kh1.co/22/22bacfd4b2a10d255d90a556e9e3f5bc81a3209d.jpg
សង្គម

 ២២-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីមេម៉ាយម្នាក់មានឈ្មោះថា Sammy Wilson វ័យ២៦ឆ្នាំ បានពាក់ប្រដាប់រឹតរាងរយៈ​ពេល១៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើឲ្យចង្កេះតូចទៅៗ និងចង់បំបែកកំណត់ត្រាពិភពលោក Guinness។

ចចជី៖ ស្ត្រីមេម៉ាយម្នាក់មានឈ្មោះថា Sammy Wilson វ័យ២៦ឆ្នាំ បានពាក់ប្រដាប់រឹតរាងរយៈ​ពេល១៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើឲ្យចង្កេះតូចទៅៗ និងចង់បំបែកកំណត់ត្រាពិភពលោក Guinness

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Sammy បានចាប់ផ្ដើមរឹតចង្កេះតាំងពីខែមេសា ឆ្នាំ២០១៩មកម៉្លេះ ដើម្បីជួយធ្វើឲ្យមានរាងស្អាត បន្ទាប់ពីស្រកទម្ងន់រួច។ ឥឡូវនេះនាងមានចង្កេះទំហំ២១.៥អុីញ ដោយនាងប្ដេជ្ញាថានឹងធ្វើឲ្យនៅសល់ត្រឹមតែទំហំ១៤អុីញប៉ុណ្ណោះ ហើយក្នុងរយៈ​ពេលមួយខែម្ដង នាងបានរឹតចង្កេះរហូតដល់ទៅ៣៦ម៉ោងឯណោះ។

ចំពោះកំណត់ត្រាពិភពលោក Guinness តំណែងចង្កេះតូចជាងគេបំផុតកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាង Cathie Jung មកពីសហរដ្ឋអាមេរិក ដែលមានចង្កេះទំហំ១៥អុីញ។

យ៉ាងណាមិញ បើទោះបីជានាង ទទួលបានការរិះគន់ពីមនុស្សមួយចំនួនក៏ដោយ ក៏នាងមិនខ្វល់ដែរ ព្រោះនាងគិតថា នាងគ្រាន់តែធ្វើអ្វីដែលខ្លួនសប្បាយចិត្តប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
នាង Sammy បច្ចុប្បន្ន
ប្រដាប់រឹតរាងដែលនាង Sammy ពាក់
ប្រដាប់រឹតរាងដែលនាង Sammy ពាក់
នាង Sammy កាលពីមុន
នាង Sammy កាលពីមុន
នាង Sammy កាលពីមុន
នាង Sammy កាលពីមុន
នាង Sammy កាលពីមុន
នាង Sammy កាលពីមុន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T