សង្ហាហើយចិត្តបុណ្យទៀត So Ji Sub បរិច្ចាគប្រាក់ ១០០ លានវ៉ុនដល់ចាស់ជរា គ្មានទីពឹង

//s9.kh1.co/57/57e693c5b06e9946b1da0ba465b9f77f72ed46df.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រកឯណាបាន So Ji-Sub ពិតជាល្អទាំងព្រមណាស់ មានទាំងសម្រស់ហើយ ចិត្តក៏ល្អទៀត ដោយថ្មីៗនេះ លោកទើបតែបានបរិច្ចាគលុយផ្ទាល់ខ្លួន ជូនដល់ចាស់ជរា សរុបជាង ៨ម៉ឺនដុល្លារឯណោះ។

កូរ៉េខាងត្បូង៖ ថ្មីៗនេះ បើយោងតាមប្រភពពី Koreaboo បានឲ្យដឹងថា តារាសម្តែង So Ji-Sub ទើបតែបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនរបស់លោក ចំនួន ១០០ លានវ៉ុន ដែលស្មើនឹងប្រមាណ ៨៥,៩៤៧ ដុល្លារ ដើម្បីផ្ដល់ជូនទៅកាន់ប្រជាជនកូរ៉េមួយចំនួន ដែលមានវ័យចាស់ជរា គ្មានទីពឹង ឲ្យទទួលបានការទំនុកបម្រុងបានល្អជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ អង្គការក្រៅរដ្ឋាភិបាលមួយរបស់កូរ៉េខាងត្បូង ដែលមានឈ្មោះថា  GoodNeighbors បានបង្ហាញថាពួកគេបានទទួលជំនួយ ១០០ លានវ៉ុនពី So Ji-Sub ពិតប្រាកដមែន ហើយថវិកាដែលទទួលបានពីការបរិច្ចាគនេះ នឹងត្រូវប្រើសម្រាប់ផ្តល់ជូនអ្នកមានវ័យចំណាស់នូវ សម្ភារប្រើប្រាស់នានា ម្ហូបអាហារ ពិសេសសម្ភារថែរក្សាអនាម័យ ការពារពីជំងឺកូវីដ ១៩ ផ្ទាល់តែម្ដង។

គួររំឮកដែរថា ប៉ុន្មានឆ្នាំកន្លងមកនេះ So Ji-Sub តែងតែមានចិត្តសប្បុរស ដោយបរិច្ចាគលុយផ្ទាល់ខ្លួនធ្វើរឿងគួរឲ្យសរសើរជាច្រើនមកហើយ។ ហើយកាលពីដើមឆ្នាំនេះ គាត់ក៏បានបរិច្ចាគប្រាក់ចំនួន ៣៥០ លានវ៉ុន (ប្រមាណជា ៣០០,៨១៦ ដុល្លារ) ផងដែរ ជូនដល់ GoodNeighbors ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយ ជំងឺកូវីដ ១៩ ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុថែមទៀតផង៕

So Ji-Sub
So Ji-Sub
So Ji-Sub
So Ji-Sub
So Ji-Sub
So Ji-Sub
So Ji-Sub
So Ji-Sub
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T