ប្រភពព័ត៌មានសិល្បៈ បរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ នេះថា Clinic វះកាត់កែសម្ផស្សមួយ បានបង្ហាញពីលទ្ធផល នៃការបោះឆ្នោត ស្ទង់មតិមួយ ទៅលើ ប្រធានបទតារា ដែលមានមុខស្អាតជាងគេបំផុត ប្រចាំប្រទេសកូរ៉េខាងត្បូង។ ចម្លើយដែលទទួលបានពីសាធារណជន ជាច្រើន ដោយការស្ទង់ មតិនេះ បានចាប់ផ្ដើមពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី២៩ កុម្ភៈ និងមានសហការី បានចាំសួរមតិសាធារណជនតាមផ្លូវ  Myeongdong និងផ្លូវ Apgujeong ដែលជាផ្លូវពាណិជ្ជកម្ម ដ៏សំខាន់មានមនុស្សចេញចូលជាប់ជានិច្ច។

សាធារណជនភាគច្រើន បានគាំទ្រដល់នាង Jiyeon សមាជិកក្រុម T-ara ថា នាងមានផ្ទៃមុខធម្មជាតិ ដែលគួរឱ្យទាក់ទាញជាង តារាណាៗទាំងអស់។ សរុបជាលទ្ធផល Jiyaon ទទួលបានការគាំទ្រ៤៣.២% ខណៈពេលដែល Seohyun សមាជិកក្រុម Girls' Generation ឋិតនៅលេខ២ ជាមួយ និងសំឡេងគាំទ្រ ២៧.២% ហើយនាង YoonA ជា មិត្តរួមក្រុម ឋិតនៅលេខ៣ ជាមួយសំឡេងគាំទ្រ២៦.៧%។ នាយកគ្រិះស្ថាន Clinic វះកាត់កែសម្ផស្ស ដែលជាអ្នកបង្កើតឱ្យមាន ការស្ទង់មតិនេះឡើង បានប្រាប់ថា នារីៗទាំងនេះមានមុខដ៏ស្រស់ស្អាតពីធម្មជាតិ គួបផ្សំជាមួយនឹង ការតុបតែងដែលធ្វើឱ្យពួកនាងកាន់តែ ស្អាតមួយកម្រិតទៀត ហើយបានក្លាយជាទីពេញចិត្តរបស់ មនុស្សគ្រប់រូប ៕

ដោយ៖វាយោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]