លោក James Argent គឺជាតារាចម្រៀងមួយរូបវ័យ ២៥ឆ្នាំ រស់នៅ Essex ចក្រភពអង់គ្លេស ដែលមានកាលក្បាលពោះ ទន់រយាក។ តែគាត់បានសន្យាថានឹង ធ្វើឲ្យសាច់ទន់រយាករបស់គាត់បាត់អស់ ឲ្យខានមិនបាន។

ក្នុងរយៈពេល ៦សប្ដាហ៍ លោក James ស្រក់ទម្ងន់អស់ ១២.៧គីឡូក្រាម នេះគឺជាជោគជ័យដ៏ធំមួយរបស់គាត់ តែគាត់សង្ឃឹមថាគាត់អាច សម្រកទម្ងន់អស់ ១០ភាគរយនៃ ជាតិខ្លាញ់ក្នុងខ្លួនរបស់គាត់ ដោយការចូលទៅក្លឹបហាត់កីឡា។ ដោយសារតែការខិតខំប្រឹងប្រែង ធ្វើលំហាត់ប្រាណ និងតមអាហារ លោក James ពិតជាអាចទទួលបានអ្វីដែលគាត់ចង់បាន ពិតមែន ថែមទាំងបានបង្ហាញនូវរូប មុនពេលធ្វើលំហាត់ប្រាណ និងក្រោយពេលធ្វើលំហាត់ប្រាណ។ ជាងនេះទៅទៀត គាត់នៅចង់បានសាច់ដុំពោះ៦ដុំ ដូចមិត្តរួមការងាររបស់គាត់ថែមទៀត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការធ្វើលំហាត់ប្រាណ? ខាងក្រោមនេះគឺជារូបភាពតារាប្រុសមួយចំនួន ក្រោយពេលហាត់ និងមុនពេលហាត់កីឡា។ សូមទស្សនាទាំងអស់គ្នា៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]