ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រខ្ពស់ៗ

//s9.kh1.co/59/596d0f8e130cb312f7d430b16a5233af33ad23cb.jpg
សង្គម

 ២២-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឱ្យ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧°C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលអាចកើតមាន ជាពិសេស បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ។ ដោយឡែក ប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា ឆ្នាំ២០២០៕

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T