យល់​ដឹង៖ ដោយ​សារតែ ​វប្បធម៌និង​ប្រពៃណី ​ដែល​បាន​ចាក់​ឬស​នៃ កា​របែងចែក​រវាង​អំណាច ​ក្នុ​ងភាព​ជាបុរស​និង ​ភាព​ទន់​ខ្សោយ ​ក្នុង​នាម​ជា​ស្ត្រី នៅ​បណ្តាប្រទេស​ជា​ច្រើន ​កាលពី​សម័យ​មុន​បែបនេះ​ហើយ ​ទើប​បាន​ជាមាន ​មនុស្ស​ស្រី​ជា​ច្រើន​ ត្រូវ​រង​នៅ​ការ​ធ្វើ​បាប​ ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ​ពីសំណាក់​មនុស្ស​ប្រុស ​ដែល​ជា​មេ​គ្រួសារ​។

រូបតំណាង

ហេតុដូច្នេះហើយ ​ទើប​បាន​ជា​មាននៅ ការ​ចែង​ច្បាប់​ការ​ពារស្ត្រី​​ សមភាព​យេនឌ័រ ស្ត្រី​និង​បុរស​ ​គឺ​មាន​សិទ្ធ​ដូចៗគ្នា និង​ស្មើៗគ្នា នៅចំពោះ​មុខ​ច្បាប់។ដើម្បី​ប្រឆាំង អំពើ​ហិង្សានិង ​ការរើស​អើងផ្សេងៗ មកលើស្ត្រី​ ហើយ​រហូតមកទល់ ពេល​នេះ​ច្បាប់នេះ ក៏​ត្រូវបាន​អនុវត្តន៍​​​​ ស្ទើតែ​គ្រប់​ប្រទេស ទៅហើយ​នៅទូទាំងពិភពលោក ។

រូបតំណាង

ដូចនេះដែរ​ មនុស្ស​ប្រុស​មិន​អាច​ផ្អែក​ថា ​ខ្លួន​មាន​កម្លាំង​ខ្លាំង​ជាង​ អាង​ខ្លួនជា មេគ្រួសាររក​លុយ​ចូលផ្ទះ ក៏មាន​សិទ្ធិ​សម្រេច​អ្វី ​ឬធ្វើ​អ្វីៗបានគ្រប់​យ៉ាង ​ស្រេច​តែ​ចិត្ត​នោះទេ​។ ហើយ​ក៏រឹត​តែ មិន​អាច​​ប្រើ​ហិង្សា ​វាយ​ដំ​ច្រំធាក់ ​ទៅ​លើ​ប្រពន្ធ​ បាន​ស្រេច​តែនឹងចិត្ត​ដែរ ព្រោះ​អំពើ​នេះ​ ត្រូវ​បាន​ចាត់​ទុក​ជា ​អំពើ​ខុស​ច្បាប់​ ត្រូវ​អនុវត្តន៍​ តាម​ច្បាប់​ព្រហ្មទ័ណ្ឌ ផ្អែក​លើ​មាត្រ​ដ្ឋាន​ទោស ​ដែល​បាន​ប្រព្រឹត្តិ។

រូបតំណាង

​បើ​គិត​តាម​សីលធម៌ ​គេ​អាច​និយាយ​បាន​ថា ​អ្នក​ជា​មនុស្ស​ដែល​គ្មាន​ ការ​អប់​រំ​បាន​ជ្រៅជ្រះ ​ទើប​បាន​ជា​មិន​បាន​យល់​ដឹង ​អំពី​បញ្ហា​ទាក់ទង នឹង​អំពើហិង្សា​បែបនេះ មិន​តែ​ប៉ុណ្ណោះ ​អ្នក​ក៏​ជា​មនុស្ស​ប្រុស ​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ ​មិនអាច​ផ្តល់​សុភមង្គល​ដល់ ក្រុម​​គ្រួសារ/មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ហើយ​ក៏រឹតតែ​គ្មាន​គុណសម្បត្តិ ​នឹង​ធ្វើ​ជា​ប្តី​/សង្សារ​ របស់មនុស្ស​ស្រី​ណា​ម្នាក់​​ដែរ​។

រូបតំណាង

ម្យ៉ាង​វិញ​ទៀត ​ក្នុង​នាម​ជាមនុស្ស​ប្រុស ក៏​មិន​គួរ​លើកដៃ ដែល​ពេញ​ដោយ​កម្លាំង​របស់​ខ្លួន ​ទៅ​វាយ​ធ្វើ​បាប​មនុស្ស​ស្រី ​ដែល​ខ្លួន​ស្រលាញ់ បែបនេះនោះដែរ។ ទោះបីជា​ខឹង ស្អប់ ប្រច័ណ្ឌ ក៏មិនគួរ​យក​ហិង្សា មកដោះ​ស្រាយ​បញ្ហា ​ទាំងនោះដែរ ព្រោះ​ធាតុ​ពិត ​ការ​ប្រើ​ហិង្សា​មិន​ត្រឹម​តែ ​មិន​អាច​ដោះ​ស្រាយ​បញ្ហាបាន​ទេ តែ​វាបែរ​ជា​បន្ថែម​បញ្ហា​ កាន់​តែច្រើន​តែ​ថែម​ទៀត​។

រូបតំណាង

វិធីដោះ​ស្រាយ​ដែល​ល្អ ប្រសិនបើ​អ្នក​ដឹងខ្លួន​ថា ​មិន​អាច​ទប់​កំហឹង​ខ្លួន​ឯងបាន ​ក៏​ដើរ​ចេញ​បន្តិច ​ដើម្បី​រំសាយ​កំហឹង ​នោះចេញ​ឲ្យអស់ហើយ​ រងចាំត្រជាក់​រៀងៗខ្លួន​ហើយ​ចាំ​មក​អង្គុយ ​ជជែក​ពិភាក្សា​គ្នា ​ជា​ក្រោយ​ទៀត។ ​គ្រប់​បញ្ហា​សុទ្ធ តែ​មាន​ដំណោះស្រាយ​ តែ​ផ្អែកលើ​ម្ចាស់​សាមីខ្លួន ​សម្រេច​ជ្រើស​យក​វិធី​សាស្រ្ត ​បែបណាមក​ដោះ​ស្រាយ​ បញ្ហាទាំង​អស់​នោះ​​។ អំពើ​ហិង្សា ​មាន​តែ​ធ្វើ​ឲ្យ​អ្នក​បាត់​បង់ ​តម្លៃ​ជា​មនុស្សប្រុស​ បាត់​បង់​គ្រួសារ/មនុស្ស​ខ្លួន​ស្រលាញ់ ស្ពាយ​នៅទោស ​ភ្ជាប់នៅ​ភាព​ស្តាយ​ក្រោយ ​តែប៉ុណ្ណោះ

ប្រភព៖ cchrcambodia.org 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]