បរិច្ចាគលុយទាំងលាន តាំងពីដើមឆ្នាំហើយ! ឥលូវដល់ថ្ងៃខួប Debut លើកទី១២​ IU នៅតែបន្តបរិច្ចាគ

//s9.kh1.co/f1/f1c292d46614e95d32e5643163718762de8b5034.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

IU បានចែករំលែកក្ដីស្រលាញ់ បង្ហាញពីបេះដូងកក់ក្តៅរបស់នាង ជាមួយនឹងការបរិច្ចាគប្រាក់ ទៅលើសកម្មភាពសប្បុរសធម៌ចំនួន ១០០លានវ៉ុន ក្នុងថ្ងៃខួបលើកទី ១២ នៃការបង្ហាញខ្លួនជាតារា។

កូរ៉េខាងត្បូង ៖ ដើម្បីអបអរសាទរខួបលើកទី ១២ នៃការបង្ហាញខ្លួន ជាតារាដំបូងរបស់នាង នៅថ្ងៃទី ១៨ ខែកញ្ញានេះ IU បានប្រារព្ធពិធីនេះជាមួយនឹង អ្នកគាំទ្ររបស់ខ្លួន តាមរយៈការ LIVE វីដេអូ ជជែកជាមួយនឹងអ្នកគាំទ្រ និងការប្រគុំតន្រ្តីខ្នាតតូច ក្នុងកម្មវិធី Sketchbook របស់ You Hee-Yeol ជាកន្លែងដែលនាង បានចែករំលែកបទចម្រៀងថ្មី ជាមួយអ្នកគាំទ្រយ៉ាងរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU
IU

ជាមួយគ្នានេះដែរ IU ក៏បានធ្វើការបរិច្ចាគប្រាក់ ទៅលើសកម្មភាពមនុស្សធម៌ ចំនួន ១០០លានវ៉ុន ក្រោមឈ្មោះរបស់អ្នកគាំទ្ររបស់នាងគឺ UAENA ថែមទៀតផង។

IU
IU

នៅថ្ងៃគម្រប់ខួប លើកទី ១២ នេះដែរ ផលិតកម្មកម្សាន្ត Edam Entertainment បានបង្ហោះរូបភាពវិញ្ញាបនបត្រ បង្ហាញថា IU បានធ្វើការបរិច្ចាគទៅកាន់ Snail of Love ដើម្បីគាំទ្រ និងជួយដល់អ្នកដែលមានបញ្ហាត្រចៀក ក៏ដូចជាសមាគមគ្រួសារ Korean Unwed Mothers (KUMFA) ដែលជាអង្គការ ផ្តល់ការអប់រំ ការតស៊ូមតិ ការគាំទ្រ ប្រឹក្សា និងច្រើនទៀត ចំពោះស្រ្តីដែលមានបន្ទុក ត្រូវចិញ្ចឹមនិងមើលថែកូន។

View this post on Instagram

⠀ 혼자 필 때보다 모여서 피어 날 때 더 아름다운 제비꽃무리처럼, 혼자 빛날 때보다 여럿이 불을 켤 때 더 눈부신 반딧불이들처럼. 아이유와 유애나는 함께할 때 가장 빛나요. ⠀ 연약하지만 묵묵히 반짝일 마음들을 모아 따뜻함이 필요한 곳에 우리의 이름으로 작은 온기를 보냈습니다. ⠀ 고맙고 사랑해요 유애나♥

A post shared by EDAM ENT Official (이담엔터테인먼트) (@edam.official) on

ការបរិច្ចាគលើកនេះ មានចំនួនទឹកប្រាក់សរុប ១០០ លានវ៉ុន (ប្រហែលជា ៨៥,៨០០ ដុល្លារអាមេរិក) ដោយនាងបានផ្ដល់ប្រាក់ចំនួន ៥០លានវ៉ុន (ប្រហែលជា ៤២,៩០០ ដុល្លារអាមេរិក) ដល់អង្គការនីមួយៗ ក្រោមឈ្មោះ UAENA ដែលជាឈ្មោះ ក្រុមអ្នកគាំទ្ររបស់នាងផ្ទាល់តែម្ដង។

IU
IU

ទន្ទឹមនឹងនេះដែរ របាយការកាលពីដើមខែនេះ ក៏បានធ្វើការសរុបថា IU បានបរិច្ចាគប្រាក់អស់ជាង ៧០០លានវ៉ុន (ប្រហែលជា ៦០១.០០០ ដុល្លារអាមេរិក) រួចទៅហើយ ដល់អង្គការសប្បុរសធម៌ផ្សេងៗ តាំងពីដើមឆ្នាំ ២០២០ មក៕

IU
IU
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T