កម្សាន្ត៖ គឺជាការច្នៃប្រឌិតថ្មីមួយ ដើម្បីបានទទួលទាន អាហារសម្រន់ដ៏ថ្មីប្លែក ដែលជា ចាហួយផ្លែឈើ ដ៏ផ្អែមឆ្ងាញ់ សម្រាប់សមាជិកគ្រួសារ ដែលមិនមានភាពពិបាកទៅរកទិញនៅខាងក្រៅ  ដោយគ្រាន់តែរៀនធ្វើតាមវិធីងាយៗខាងក្រោមនេះ៖ 

ចាហួយផ្លែឈើ

គ្រឿងផ្សំ៖ ទឹកផ្លែឈើ ( ទឹកក្រូច  ស្វាយ  និង ស្តប័ររី) ២០០ ក្រាម   ស្ករ ២០ ក្រាម    ម្សៅពោត(Corn Starch) ៦ ក្រាម 

របៀបធ្វើ៖ ចំពោះរសជាតិទាំង ៣ ខាងលើ ប្រើមួយណាមកធ្វើក៏បានដែរ តែខាងក្រោមនេះ យើងយកទឹកក្រូចមកធ្វើមុន

១. យកឆ្នាំង ដាក់ទឹកផ្លៃឈើ(ទឹកក្រូច) ២០០ ក្រាម  ស្ករ ២០ ក្រាម  និង ម្សៅពោត(Corn Starch) ៦ ក្រាម ចូលទៅ រួចហើយកូរវាឲ្យសព្វ

២. បន្ទាប់មកទៀត យកវាទៅដាក់ដាំក្នុងកម្ដៅទាប រួចកូរឲ្យជាប់ រហូតដល់ដាច់ទឹក ឡើងខាប់ និងស្អិតល្អ ប្រហែល ១០ នាទី 

៣. នៅពេល ដែលទឹកក្រូចឡើងខាប់ល្អហើយ យកវាទៅចាក់ចូលក្នុង ពុម្ពដែលលាបប្រេងរួចជាស្រេច​ ព្រមទាំងមានទំហំ ៣ សង់ទីម៉ែត្រ 

៤. បន្ទាប់មកទៀត យកទៅដាក់ក្លាសេក្នុងទូរទឹកកក ប្រហែលជា ២ ម៉ោង 

៥. ជាចុងក្រោយ គ្រាន់តែយកចាហួយផ្លែឈើដែលធ្វើរួច ចេញពីពុម្ព មកជ្រលក់នឹងស្ករឲ្យជាប់ជុំវិញ ជាការស្រេច។ 

*ចំពោះ ទឹកផ្លែឈើរសជាតិស្វាយ និង Strawberry ក៏ធ្វើតាមរបៀបដូចខាងលើនេះដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]