បុរសជាឪពុក ដែលវាយកូនស្រី ដូចសត្វធាតុ ពេលនេះ សមត្ថកិច្ចចាប់បានហើយ

//s9.kh1.co/a5/a5aba4316f2ed14bc426dcdefcd0922a9f356f5b.jpg
សង្គម

 ២១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មុននេះ បុរសជាឪពុកប្រើអំពើហិង្សា វាយធាក់កូនស្រីត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយតៗគ្នានោះ ត្រូវបានខាងសមត្ថកិច្ចចាប់ខ្លួនបានហើយ ពីបទករណីប្រើប្រាស់ហិង្សាដោយចេតនា។

ស្វាយរៀង៖ កាលពីពេលថ្មីៗនេះ មានរឿងផ្ទុះថ្មីកើតឡើង ដែលបុរសជាឪពុក បានប្រើបអំពើហិង្សាវាយដំ ទៅលើកូនស្រីបង្កើតយ៉ាងចាស់ដៃ។ ដោយហេតុការណ៍នេះកើតឡើងចាប់តាំងពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយអ្នកលេងបណ្ដាញសង្គមជាច្រើន បានឃើញនៅវីដេអូ ឪពុកបង្កើតវាយធាក់លើកូនស្រីយ៉ាងដូច្នេះរួច មានមហាជនជាច្រើនបានរិះគន់ ទៅលើរូបឪពុកដែលជាជនបង្កនោះយ៉ាងចាស់ដៃ រហូតសំណូមពរ ឲ្យចាប់ខ្លួនឲ្យបានទៀតផង។ ក្នុងនោះដែរ បន្ទាប់ពីវីដេអូនោះ ត្រូវបានចែកចាយលើបណ្ដាញសង្គមតៗគ្នារួចមក ខាងសមត្ថកិច្ចក៏បានធ្វើវិធានការណ៍ចាប់កម្លាំងទៅចាប់បុរសជាឪពុកមកសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីផ្លូវច្បាប់ផងដែរ។

ក្រោយខាងសមត្ថកិច្ចឃើញនៅវីដេអូនេះរួច ក៏បានចុះទៅចាប់ខ្លួនជនបង្ក នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ នេះ  ដើម្បីចាត់វិធានការលើបុរសជាឪពុកនេះ ទៅតាមផ្លូវច្បាប់ ពីបទករណីប្រើប្រាស់ហិង្សាដោយចេតនា ដែលបុរសរូបនេះ មានឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពសមត្ថកិច្ច និងបុរសជាឪពុកប្រើអំពើហឹង្សាលើកូនស្រី
រូបភាពសមត្ថកិច្ច និងបុរសជាឪពុកប្រើអំពើហឹង្សាលើកូនស្រី
បុរសជាឪពុកប្រើអំពើហឹង្សាលើកូនស្រី
បុរសជាឪពុកប្រើអំពើហឹង្សាលើកូនស្រី
នារីជាជនរងគ្រោះ
នារីជាជនរងគ្រោះ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T