Kanye West ឈ្លោះជាមួយ Taylor Swift រាប់ឆ្នាំ ពេលនេះរត់មកឲ្យជួយវិញ

//s9.kh1.co/ea/eab43ea801e9d8bf1d6168ec909757fcd991fab7.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្លែកទៀតហើយ ! តារាចម្រៀងរ៉េបស្បែកខ្មៅ ស្វែងរកជំនួយពីអតីតមិត្តជិតស្និទ្ធ Taylor Swift ឲ្យមកជួយក្រោយពីឈ្លោះគ្នាមើលគ្នាមិនត្រង់ជាច្រើនឆ្នាំមកហើយ។

បរទេស៖ យោងតាមសារព័ត៍មានបរទេសមួយបានផ្សាយថា តារាចម្រៀងរ៉េបស្បែកខ្មៅ Kanye West បានរត់មកឲ្យ អតីតមិត្តភក្តិជិតស្និទ្ធ Taylor Swift ឲ្យជួយខណៈពេលដែលរូបគេកំពុងជួបទុក្ខប៉ុនភ្នំដោយសារតែ មានបញ្ហាជាមួយនឹងកិច្ចសន្យាស្ទូឌីយោដែលរូបគេកំពុងតែនៅជាមួយសព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទំនាក់ទំនងរវាង តារាទាំងពីរដួងនេះគឺចាប់ផ្តើមជាមិត្តភក្តិនិង ឈានដល់សត្រូវក្នុងឆ្នាំ២០០៩ ដែល Taylor Swift បានទទួលពាន នៅក្នុងកម្មវិធី MTV Video Music Awards ដោយពេលនោះ Kanye West បានមកនិយាយថា Beyonce ជាមនុស្សសាកសមនឹងទទួលពាននេះទៅវិញ ធ្វើឲ្យសង្គ្រាមកើតឡើង ប៉ុន្តែរូបគេបានពន្លត់ភ្លើងនេះវិញ​ ដោយធ្វើការសុំទោសជាសាធារណៈ និងជូនបាច់ផ្កាយ៉ាងស្រស់ស្អាតថែមទៀតផង ប៉ុន្តែអ្វីៗមិនបានរលូនទៅមុខដូចការរំពឹងនោះទេ ដោយ ជម្លោះក៏ចាប់ផ្តើមម្តងទៀត នៅក្នុងឆ្នាំ២០១៧ រហូតធ្វើឲ្យពួកគេនៅតែពាក់មុខយក្សដាក់គ្នាមកទល់បច្ចុប្បន្ននេះ។

ដោយឡែក ទោះបីជម្លោះបានស្ងាត់ក៏ពិតមែន ប៉ុន្តែអតីតមិត្តភក្តិជិតស្និទ្ធមួយគូនេះ នៅតែចិញ្ចឹមចិត្តមិននិយាយរកគ្នា សោះឡើយ រហូតដល់ពេលប៉ុន្មានថ្ងៃមុននេះ Kanye West មានបញ្ហាកម្មសិទ្ធបញ្ញា ទាក់ទងនឹងបទចម្រៀងរបស់គេជាមួយនឹងក្រុមហ៊ុន Universal ទើបតារាសម្តែងស្បែកខ្មៅរូបនេះ ទាល់តម្រិះស្រែករកជំនួយពី តារាចម្រៀង Taylor Swift ព្រមទាំង Paulនិង Drake ដើម្បីមកជួយអន្តារាគមន៍ចំពោះរឿងនេះផងដែរ។

ក្រោយពីបានឃើញដូច្នេះអ្នកគាំទ្រ របស់ Taylor Swift បានបង្ហាញការខឹងសម្បារចំពោះតារារ៉េប Kanye West យ៉ាងខ្លាំង​ចំពោះទង្វើររបស់គេ ដែលតែងតែមករកជំនួយពីតារាស្រីរូបនេះនៅពេលមានបញ្ហារួចហើយ ក៏វាយប្រហារវិញនៅពេលខ្លួនបានដល់ត្រើយវិញផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Kanye West
Kanye West
Kanye West
Kanye West
Drake
Drake
Drake
Drake
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T