ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូឌុប ប្អូននិង កូនក្នុងល្បឿន មធ្យមដល់ចំណុចផ្លូង កោង យកចង្កូតមិនទាន់ ក៏រអិលដួលបោកទៅនឹង ថ្នល់បណ្តាល ឲ្យខ្ទាស់ជើងជាប់ នឹងឈ្នាន់ម៉ូតូបាក់ក ជើងខាងស្តាំង ត្រូវបានរថយន្ត សង្គ្រោះរបស់ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរ ព្រះកុសមៈ ហៅមន្ទីរលោកសង្ឃ ដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាប់ ចំណែក ឯអ្នករួមដំណើរ ជាមួយពុំមានរងរបួសនោះទេ ។ ហេតុការនេះកើត ឡើងកាលពី វេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវបែកចាន វត្តស្លែងភូមិ បឹងធំ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពី នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១ឈ្មោះ ស៊ិន មាន ភេទប្រុសអាយុ២៨ឆ្នាំ មានមុខរបរធ្វើធូប និងលក់ធូប រងរបួស បាក់កងជើងខាងស្តាំ ទី២ឈ្មោះ ស៊ិន មុំ ភេទប្រុសអាយុ២៥ឆ្នាំមានមុខរបរធ្វើធូបដូចគ្នា និងទី៣ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ត្រូវជាកូនស្រីរបស់ឈ្មោះ ស៊ិន មាន អ្នកទាំងបីជិះ ម៉ូតូមួយ គ្រឿងម៉ាកសង់កូរ៉ពណ៌ស្លាទុំ គ្មានស្លាកលេខ និងរស់នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញម៉ូតូមួយគ្រឿង ជិះគ្នាបីរនាក់ក្នុងទិសដៅពី កើតទៅលិចដោយក្នុងល្បឿន មធ្យមលុះដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវកោង នោះធ្វើឲ្យគាត់យក ចង្កូត មិនក៏ជ្រុលដួលបោកទៅនឹង ថ្នល់អ្នកជិះពីក្រោយ ពីរនាក់ខ្ទាតចេញពីម៉ូតូ ចំណែកអ្នកឌុបវិញ បានខ្ទាស់ ជើង ជាប់នឹង ឈ្នាន់ម៉ូតូបណ្តាល ឲ្យបាក់កងជើងខាងស្តាំងម្ខាង ភ្លាមត្រូវបាននគរបាល ដែលចុះទៅដល់ កន្លែងកើត ហៅរថយន្តទៅ ដឹកយកទៅកាន់មន្ទីរព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយព្យាបាល ជាបន្ទាន់  ។ ចំណែកម៉ូតូ ត្រូវបានប្រគល់ ទៅក្រុមគ្រួសារជនរងគ្រោះវិញ ពីព្រោះនេះគឺជាករណី គ្រោះថ្នាក់ ចរាចរដោយខ្លួនឯង ។

នគរបាលបានបន្ថែម បន្តថា ចំពោះចំណុចផ្លូវកោងនេះ តែងតែជួបគ្រោះថ្នាក់ចរាចរជារឿយៗ ដូច្នេះបងប្អូនជិះរថយន្តឬក៏ ម៉ូតូក្តីត្រូវប្រុង ប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះស្ថានភាព ផ្លូវកោងនេះ វាយងាយ នឹងកើតមានគ្រោះ ថ្នាក់ចរាចរបំផុត ៕





ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]