រកឃើញផូស៊ីលដាយណូស័រមួយគូ អាយុកាល១២៥លានឆ្នាំ ដែលស្លាប់ដោយសារបន្ទុះភ្នំភ្លើងកប់

//s9.kh1.co/92/92617e6e974946f91267ecad3836a0033e51b893.jpg
បច្ចេកវិទ្យា

 ២១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រជឿជាក់ថា ពួកវាត្រូវបានជាប់ ដោយសារការផ្ទុះភ្នំភ្លើងមួយ ខណៈពេលដែលកំពុងសម្រាកនៅក្នុងរូងដីដ៏ជ្រៅ។

ចិន៖ ក្រុមបុរាណវិទូនៅប្រទេសចិនបានរកឃើញផូស៊ីលចំនួនពីរ ដែលត្រូវបានរក្សាទុកយ៉ាងល្អ នៃប្រភេទដាយណូស័រមួយ ដែលមានអាយុកាល១២៥លានឆ្នាំ។ ដាយណូស័រប្រភេទថ្មីត្រូវបានគេរកឃើញ នៅតំបន់ Lujiatun Beds ដែលជាកន្លែងការកកើតស្រទាប់ដីដ៏ចំណាស់មួយ នៅភាគឦសានប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្រជឿជាក់ថា ពួកវាត្រូវបានជាប់ ដោយសារការផ្ទុះភ្នំភ្លើងមួយ ខណៈពេលដែលកំពុងសម្រាកនៅក្នុងរូងដីដ៏ជ្រៅ។ លោក Pascal Godefroit អ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រធម្មជាតិ ពីវិទ្យាស្ថាន Royal Belgian Institute បាននិយាយថា សត្វទាំងនេះត្រូវបានគ្របដណ្ដប់ដោយដីល្បាប់ល្អៗ នៅពេលពួកវាកំពុងមានជីវិត ឬបន្ទាប់ពីបានស្លាប់ហើយ។

អ្នកវិទ្យាសាស្ត្ររូបនេះបាននិយាយថា រឿងរ៉ាវទាំងនេះគឺស្រដៀងគ្នានឹង អ្វីដែលបានកើតឡើងនៅតំបន់ Pompeii ប្រទេសអ៊ីតាលី។ យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ប្រភេទសត្វថ្មីនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Changmiania liaoningensis។

អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា សត្វធ្វើដំណើរដោយប្រើជើងពីរនេះធ្លាប់រស់នៅក្នុងយុគសម័យ Cretaceous ហើយវាជាសត្វមាឌតូចស៊ីរុក្ខជាតិជាអាហារ និងអាចរត់បានយ៉ាងលឿន ដោយពឹងផ្អែកលើប្រវែងកន្ទុយ និងសមាសភាពជើងរបស់វា។ វាមានប្រវែងប្រហែល១.២ម៉ែត្រ។

លោក Godefroit បាននិយាយទៀតថា បើតាមលក្ខណៈគ្រោងឆ្អឹងរបស់វាបានបង្ហាញថា ដាយណូស័រ Changmiania នេះអាចកាយរូងដីបានដូចសត្វទន្សាយ នាពេលបច្ចុប្បន្ន៕

រូបភាព៖

https://s9.kh1.co/__image/w=650,h=650,q=100/f0/f0636278e8ec21c01eab69fc22bfb1f6d98a3b45.jpg
https://s9.kh1.co/__image/w=634,h=269,q=100/ae/ae1d07ee21348362f3307b0e12a801a3309df01a.jpg
https://s9.kh1.co/__image/w=634,h=400,q=100/c1/c1d3f77d263cb603eae15248fab730731fddf0fb.jpg
https://s9.kh1.co/__image/w=634,h=265,q=100/e5/e5bed0879837f9cb5f85564792146a472299f395.jpg
https://s9.kh1.co/__image/w=650,h=365,q=100/34/347504c1a19c93aba2635b7a668e36b2bcc1025b.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T