ហេតុតែរាងស្អាត បេនី យ៉ាំង បង្អួតរាងយ៉ាងស៊ិចស៊ី

//s9.kh1.co/77/778c3d0163af85ebef89b8be84c1627c39835313.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើទោះបីបច្ចុប្បន្ន កញ្ញា បេនី យ៉ាំងមានបញ្ហារឿងច្រមុះ តែអតីតតារាសម្ដែងស្រីរូបនេះ នៅតែស្រស់ស្អាត ជាពិសេស រូបរាងនៅតែស្រឡូនស្អាតគួរឲ្យទាក់ទាញតែម្ដង។

ភ្នំពេញ៖ អតីតតារាសម្ដែងកញ្ញា បេនី យ៉ាំង បើទោះបីបច្ចុប្បន្នតារាស្រីរូបនេះ មិនបានបង្ហាញមុខនៅក្នុងសង្គមសិល្បៈដូចពេលមុនៗក៏ពិតមែន តែនាងនៅតែមានហ្វេនចាំ តាមដានរាល់សកម្មភាពឯកជនរបស់នាងដដែល។ ក្រោយផ្អាកពីការងារសិល្បៈ តារារូបនេះ បានចាប់បើកមុខជំនួញផ្ទាល់ខ្លួនជាច្រើនមុខ សុទ្ធសឹងតែជោគជ័យ និងមានអតិថិជនច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីជោគជ័យលើមុខរបរផ្ទាល់ខ្លួនរួចមក តារាស្រីរូបនេះ កាន់តែមានជីវភាពល្អប្រសើរលើសដើម រហូតមានលុយទិញនៅផ្ទះវីឡាធំស្កឹមស្កៃ និងមានរថយន្តទំនើបជិះ ព្រមទាំងប្រើប្រាស់ជីវិតប្រចាំថ្ងៃយ៉ាងស៊ីវិល័យតែម្ដង។ ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្ផស្ស នាពេលបច្ចុប្បន្ន របស់កញ្ញា បេនី​ យ៉ាំង  នាងនៅតែមានរូបសម្រស់ស្រស់ស្អាតផូរផង់ដដែល ហើយមួយរយៈចុងក្រោយនេះ តារារូបនេះ តែងតែបង្ហោះរូបភាពស្លៀកពាក់បញ្ចេញសាច់សខ្ចី ស៊ិចស៊ីតែម្ដង។ 

មិនត្រឹមតែប៉ុណោះ មុននេះបន្តិច អតីតតារាស្រីរូបនេះ បានផុសរូបស្លៀកនៅឈុតប៊ីគីនី បង្អួតរាងស្រឡូន មើលទៅពិតជាទាក់ទាញ គួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយឈុតមួយនោះ នាងបានបញ្ចេញនៅដងខ្លួន ទាំង ល្វែងលើ និងក្រោម ពេញទំហឹងតែម្ដង។ ក្នុងនោះដែរ បើទោះបី កញ្ញា បេនី យ៉ាំង មានបញ្ហាសម្រស់ដូចជាច្រមុះ ក៏ពិតមែន តែតារាស្រីរូបនេះនៅតែស្រស់សោភា លេចធ្លោដដែល។ ក្រោយអ្នកអ្នកគាំទ្របានឃើញរូបភាពថ្មីទាំងនេះរួច ពួកគេបានសរសើរនៅរូបរាង និងស្បែកសខ្ចីនាងសឹងតែមិនដាច់ពីមាត់ទៅហើយ។ 

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
  កញ្ញា បេនី​ យ៉ាំង 
បេនី យ៉ាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T