ឥណ្ឌូណេស៊ី៖ ពិធីមង្គលការរបស់ក្មេងប្រុសស្រីពីរនាក់ បានរៀបចំឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន នៅខេត្ដ Nusa Tenggare ភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី ដែល​បានក្លាយជាករណីថ្មីបំផុតមួយ។

ក្មេងប្រុសមានឈ្មោះហៅកាត់ថា S អាយុ១៥ឆ្នាំ និងក្មេងស្រីមានឈ្មោះហៅកាត់ថា NH អាយុ​១២ឆ្នាំ បានរៀបការជាមួយគ្នា បន្ទាប់ពីពួកគេណាត់ជួបគ្នាចំនួន​​​​ ថ្ងៃ និងទទួលរងការចោទប្រកាន់ថារំលោភលើច្បាប់ទំនៀមទំលាប់ នៅពេលក្មេងប្រុសបាននាំក្មេងស្រីមកផ្ទះវិញយឺត នៅវេលាម៉ោង ៧:៣០នាទីយប់ គឺក្រោយពេលព្រលប់ ដូច្នេះពួកគេត្រូវកំណត់ឲ្យរៀបការ។

ជុំវិញករណីនេះ ឪពុកម្ដាយរបស់ក្មេងប្រុស S ក៏បានព្យាយាមលុបចោលពិធីមង្គលការនោះផងដែរ ព្រោះជាពិធីដែលគ្មានការយល់ព្រមពីការិយាល័យកិច្ចការសាសនា ដែលជាអ្នកអនុម័តចំពោះមង្គលការស្របច្បាប់ ក្នុងប្រទេសឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះ លោក Ehsan ប្រធានភូមិ ​Motong Praje បានប្រាប់សារព័ត៌មានមួយថា៖

លោក Ehsan 

សូមជម្រាបថា ច្បាប់ទំនៀមទំលាប់បែបនេះ គឺជាកម្មសិទ្ធរបស់ប្រជាជនភាគតិច Sasak ដែលភាគច្រើនរស់នៅលើកោះ Lombok។ ករណីនេះ ហាក់មានការកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ចំពោះប្រពៃណីដែលគេឲ្យឈ្មោះថា «ចាប់ជំរិតកូនក្រមុំ» ដែលមនុស្សស្រីត្រូវបានមនុស្សប្រុសនាំទៅ មុនពេលពួកគេរៀបការ៕

ក្មេងប្រុស-ស្រី ដែលបានរៀបការជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]