ទាំងស្អាត និងចិត្តល្អ ហ៊ិន ច័ន្ទនីរ័ត្ន នាំយកថវិកា២ពាន់ដុល្លារបរិច្ចាគ ទៅមន្ទីរពេទ្យគន្ធបុប្ផា

//s9.kh1.co/d6/d6255f1fbfdcf38c7f7b70bd8094af80167887b8.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតែជាពិធីការិនីដ៏ល្បីប៉ុណោះទេ តែកញ្ញា ហ៊ិន ច័ន្ទនីរ័ន្ន នៅមានទឹកចិត្តនាំយកថវិកាចំនួនន ២០០០ ដុល្លារ ពីការលក់ខោអាវមួយទឹក​ បរិច្ចាគទៅមន្ទីពេទ្យគន្ធបុប្ផា។

ភ្នំពេញ៖ ពីធីការិនីដ៏ល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែទទួលបានប្រជាប្រិយភាព បើទោះបី នាងចាប់យកត្រឹមតែអាជីពជាពិធីការិនីត្រឹមតែមួយមុខក៏ពិតមែន តែមួយរយៈចុងក្រោយនេះ យើងក៏ឃើញតារារូបនេះ បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តជាថ្មី បន្ទាប់ពីផ្អាកការសម្ដែងអស់ជាច្រើនឆ្នាំកន្លងមក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីមានសមត្ថភាពផ្នែកសិល្បៈទាំងធ្វើជាពិធីការិនី និងសម្ដែង យើងក្រឡេកមកមើលរូបសម្ផស្សតារាស្រីរូបនេះ ឃើញថា នាងពិតជាមានរូបសម្រស់ស្រស់ស្អាត បែបស្រទន់មានមន្តស្នេហ៍តែម្ដង។ ម្យ៉ាងវិញទៀត បើងាកមកមើលពីជីវិតឯកជន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នាពេលនេះវិញ នាងបានប្រើជីវិតយ៉ាងហ៊ឺហារ ស៊ីវិល័យ​ ប្រើប្រាស់នៅសម្ភារៈម៉ាកល្បីៗថែមទៀតផង លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏និយមចំណាយនៅពេលវេលា និងថវិកាផ្ទាល់ខ្លួនធ្វើបុណ្យដោយចិត្តជ្រះថ្លាផងដែរ។

ជាក់ស្ដេង យើងអាចនិយាយបានថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មានទាំងរូបសម្រស់ និងទឹកចិត្តល្អ ជាពិសេស មុននេះបន្តិច នាងបានធ្វើឲ្យមហាជនជាច្រើនសរសើរនៅទឹកចិត្តនាង ក្រោយនាំយកថវិកាចំនួន ២០០០ ដុល្លារ បានមកពីការលក់សម្លៀកបំពាក់មួយទឹករបស់ខ្លួន យកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យ​គន្ធបុប្ផា។ ក្នុងនោះដែរ បន្ទាប់ពីបានយកទឹកប្រាក់ជាច្រើន ជូនទៅដល់មន្ទីរពេទ្យរួចមក តារារូបនេះ បានសម្ដែងនៅក្ដីរំភើប និងសប្បាយរីករាយជាខ្លាំង ដែលបានធ្វើអំពើល្អ អាចជួយដល់សង្គមយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T