ក្រោយទទួលបានពាក្យបណ្តឹងជំទាស់ពីអ្នកប្រើប្រាស់ តុលាការសហរដ្ឋអាមេរិកសម្រេចផ្អាកការបិទមិនឱ្យទាញយកកម្មវិធី WeChat

//s9.kh1.co/d9/d9917f39aa120b93d979f69aaed9b56cd90eac5f.jpg
បច្ចេកវិទ្យា

 ២១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអាទិត្យ លោកស្រីចៅក្រម Laurel Beeler នៃរដ្ឋ San Francisco បានសម្រេចឱ្យផ្អាកការបញ្ជាឱ្យបិទការទាញយកកម្មវិធី WeChat របស់ក្រសួងពាណិជ្ជកម្ម

កាលពីថ្ងៃអាទិត្យ លោកស្រីចៅក្រម Laurel Beeler នៃរដ្ឋ San Francisco បានសម្រេចឱ្យផ្អាកការបញ្ជាឱ្យបិទការទាញយកកម្មវិធី WeChat របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីតុលាការនេះបានទទួលពាក្យបណ្ដឹងជំទាស់ពីអ្នកប្រើប្រាស់កម្មវិធីនេះដែលថា ការបិទនេះបានរំលោភលើសិទ្ធិបញ្ចេញមតិរបស់ពួកគេ ដែលមានចែងនៅក្នុងមាត្រាទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រីចៅក្រម បានបញ្ជាក់នៅក្នុងសាលក្រមថា “ទោះបីជារដ្ឋាភិបាលបានបង្ហាញឱ្យឃើញអំពីគ្រោះថ្នាក់ដល់សុវត្ថិភាពជាតិពីរដ្ឋាភិបាលចិនក៏ដោយ ប៉ុន្តែលោកស្រីគិតថាការបិទកម្មវិធីនឹងជួយតិចតួចបំផុតក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងសុវត្ថិភាពជាតិនេះ”។

បើតាមទិន្នន័យរបស់អ្នកស្រាវជ្រាវ មានអ្នកប្រើប្រាស់ប្រមាណ ១៩លាននាក់កំពុងប្រើកម្មវិធី WeChat នៅក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនគឺជានិស្សិតជនជាតិចិន ឬជនជាតិអាមេរិកដែលមានទំនាក់ទំនងផ្ទាល់ខ្លួន ឬពាណិជ្ជកម្មទាក់ទងនឹងប្រទេសចិន។

រូបភាពពីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា 
រូបភាពពីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា 

គួររំឭកផងដែរ ថាក្រសួងពាណិជ្ជកម្មបានបញ្ជាឱ្យ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បិទកម្មវិធី WeChat កម្មវិធី TikTok នៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែកម្មវិធី TikTok ត្រូវបានពន្យារពេលឱ្យមួយសប្តាហ៍ទៀត ក្រោយពីរដ្ឋាភិបាលទទួលបានកិច្ចព្រមព្រៀងថ្មីពីក្រុមហ៊ុន ByteDance៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T