អីយ៉ាស់! PSG កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែបម្រើរបស់ Spurs រូបនេះ

//s9.kh1.co/77/773e1eeff56b6a0a0a95c7d3aea34ffc5ca4a63f.jpg
កីទ្បា

 ២១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

PSG កំពុងចាប់អារម្មណ៍ចង់ទិញយកកីឡាករ Dele Alli​ ពី Spurs នៅរដូវក្ដៅនេះ

បរទេស៖ អនាគតរបស់កីឡាករ Dele Alli ជាមួយក្លិប Tottenham Hotspur កំពុងតែមានភាពស្រពេចស្រពិលកាន់តែខ្លាំងហើយ ក្រោយគ្មានឈ្មោះក្នុងបញ្ជីកីឡាកររបស់លោកគ្រូបង្វឹក Jose Mourinho ពេលប៉ះជាមួយក្លិប Southampton កាលពីយប់មិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Dele Alli
  កីឡាករ Dele Alli

ស្របពេលជាមួយគ្នានេះដែរ មានក្លិបធំៗនៅក្នុងទ្វីបអឺរ៉ុបមិនតិចទេដែលចង់ទិញរូបគេចេញពី Spurs នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ ក្នុងនោះក្លិប Paris Saint-Germain កំពុងតែមានចំណាប់អារម្មណ៍ខ្លាំងក្នុងការនាំយកតារាវ័យ២៤ឆ្នាំ ទៅលេងនៅលីគកំពូលបារាំង។ 

  កីឡាករ Dele Alli
  កីឡាករ Dele Alli

យ៉ាងណាមិញមិនទាន់មានការសម្រេចចិត្តណាមួយពី Alli ក៏ដូចជាថ្នាក់ដឹកនាំក្លិប Spurs នៅឡើយទេ ប៉ុន្តែបើតាមរបាយការណ៍បានឲ្យដឹងថាក្លិបលោក Jose Mourinho មួយនេះអាចនឹងសម្រេចចិត្តដាក់លក់រូបគេនៅពេលដ៏ខ្លីខាងមុខនេះ។ គួរឲ្យដឹងដែរថា Alli នៅសល់កុងត្រាជាមួយ Spurs រហូតដល់ឆ្នាំ២០២៤​ ឯណោះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះរូបគេមិនសូវបានជាប់ឈ្មោះជាជម្រើស១១នាក់ដំបូងរបស់លោក Jose Mourinho ឡើយ៕​

  កីឡាករ Dele Alli
  កីឡាករ Dele Alli

ប្រភពskysports

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T