Tom Cruise នឹងលេចមុខក្នុងខ្សែភាពយន្តThe Avengers?

//s9.kh1.co/52/5292e666f65678b8c270458cf4b9d06f4fcf17c3.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដំណឹងល្អសម្រាប់អ្នកគាំទ្រ ភាពយន្ត The Avengers តារាសម្តែងមុខស្រស់មានមន្តស្នេហ៍ Tom Cruise អាចនឹងលេចមុខនៅក្នុងខ្សែរភាពយន្ត The Avengers ជាមួយតួអង្គមួយដែលត្រូវជំនួសតួអង្គជើងចាស់មួយ។

បរទេស៖ ថ្មីៗនេះ ក្រោយពីតារាសម្តែងជើងចាស់ Robert Downey Jr ​បានសម្រេចដើរចេញ ដោយព្យួរអាវតួអង្គ Iron រួចមក ក្រុមហ៊ុន Marvel បានសម្តែងការចាប់អារម្មណ៍ទៅលើបុរសសង្ហាកូន៣ Tom Cruise​ មកជំនួសតួអង្គនេះវិញម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រុមហ៊ុន Marvel ចង់ឲ្យ Tom Cruise សម្តែងជាតួអង្គ Iron Man ដោយសារកិច្ចសន្យាលោក Robert Downey Jr និងក្រុមហ៊ុនមួយនេះបានបញ្ចប់ជាមួយគ្នារួចស្រេចទៅហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីតារាសម្តែងពោះម៉ាយកូន៣ នេះឡើយ។

ក្រោយពីហ្វេនៗជាច្រើ​នបានដឹងពីដំណឹងនេះរួចមក ហ្វេនជាច្រើនបានសម្តែងការសប្បាយនិង រំភើបក្នុងផងដែរ ដោយឃើញតួអង្គថ្មីជាតារាសម្តែង Tom Cruise នោះ ប៉ុន្តែក្នុងនោះ ក៏មានចំនួនទៀតបានបង្ហាញនូវការខកចិត្តដែរ នូវការសម្រេចការជ្រើសរើសតួអង្គថ្មីមួយនេះ ដោយពួកគេយល់ថាគ្មានអ្នកណាសាកសមនឹងស្លៀកសំលៀកបំពាក់ Iron Man ជាងលោក Robert Downey Jr នោះទេ។

យ៉ាងណាមិញចំពោះរឿងមួយនេះ មិនអាចក្លាយជាការពិតទាំងស្រុងនោះទេ ដោយសារខណៈពេល សព្វថ្ងៃនេះតម្លៃខ្លួនរបស់ Tom Cruise ក៏ឡើងកប់ពពកដែរ ដោយ​ហាងឆេងតារាចាស់វស្សានេះ អាចស្ថិតក្នុងចន្លោះ ពី៧៥លានដុល្លារ រីក៏អាចនឹងលើសពី១០០លានដុល្លារតិចតួចផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Iron Man
Iron Man
Robert Downey Jr  សម្តែងជាតូអង្គ Iron Man ជាលើកចុងក្រោយ 
Robert Downey Jr  សម្តែងជាតូអង្គ Iron Man ជាលើកចុងក្រោយ 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T