កំពង់ឆ្នាំង ៖ ស្ដ្រីឈ្មោះយី មុំ ដែលគេដឹងថា ជាម្ដាយក្មេក របស់នាយនគរបាលប៉ុស្ដិ៍ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ ឆ្នាំង លោក ញ៉ោកប៊ុនធី ត្រូវបានប្រជាពល រដ្ឋ រាយការណ៍ថា ជា មេវង់ល្បែងដ៏ធំមួយ នៅសង្កាត់ខ្សាម ដូចជា បៀរ អាប៉ោង និងកត់កន្ទុយលេខជាដើម ដែលរហូតមកដល់ពេលនេះ ពុំមានសមត្ថ កិច្ច ណាមួយ ហ៊ានចុះទៅបង្ក្រាបនោះឡើយ ពោលគេឃើញ មុខសមត្ថកិច្ចក្នុងសំលៀក បំពាក់ជាឯកសណ្ឋានទៅពិនិត្យដែរ ប៉ុន្ដែ គ្រាន់តែទៅយក លុយ ប៉ុណ្ណោះពីមេល្បែង ទាំងនោះ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលដឹង នៃការបើកល្បែងដុះស្លែខាងលើ របស់ស្ដ្រី ឈ្មោះយី មុំ ដែលមានវ័យចំណាស់ទៅហើយ នោះ បានលួច ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៣ថា ស្ដ្រីឈ្មោះមុំនេះ បាន បើកវង់ល្បែងជាយូរ ណាស់មកហើយ ពុំមាន សមត្ថកិច្ចនិងអាជ្ញាធរណាមួយ ហ៊ានចុះទៅ បង្ក្រាបឡើយ ទំនងជាដឹងថា ស្ដ្រីមេល្បែង ខាងលើនេះ ជាម្ដាយក្មេករបស់លោកមេប៉ុស្ដិ៍ ផ្សារឆ្នាំង និងម្យ៉ាងទៀត ទំនងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទាំងនោះ បានទទួលលាភសក្ការៈពីស្ដ្រីឈ្មោះមុំនេះ តែម្ដង ។

ប្រជាពលរដ្ឋបាននិយាយទៀតថា វង់ ល្បែងខាងលើ ដែលរួមមានបៀរ អាប៉ោង និងកន្ទុយលេខ បានបើកលេងជារៀងរាល់ ថ្ងៃយ៉ាងគគ្រឹកគគ្រេង  និងមានអ្នកទៅ លេងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចសមត្ថ កិច្ចចុះទៅបង្ក្រាបនោះឡើយ ។

បើតាមប្រជាពលរដ្ឋ ចំពោះវង់ល្បែងដុះ ស្លែងខាងលើនេះ ទំនងថ្នាក់ដឹកនាំខាងលើ មិនដឹងនោះឡើយ ដោយសារតែសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ ក្រោម មិនរាយការណ៍ជូន ដោយសារតែទទួលបានផលប្រយោជន៍ ។

ដូច្នេះប្រជាពលរដ្ឋ សូមអំពាវនាវដល់ លោកស្នងការនគរបាលខេត្ដ ឧត្ដមសេនីយ៍ ត្រី អាត់ ខែម ក៏ដូចជា មេបញ្ជាការអាវុធ ហត្ថខេត្ដ លោកឧត្ដម សេនីយ៍ត្រី ជួន ជឿន ជួយមើលវង់ល្បែងខាងលើនេះផង ដើម្បី ចូលរួមក្នុងគោលនយោបាយ ភូមិ ឃុំមាន សុវត្ថិភាព របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ទីតាំងបើកវង់ល្បែង ខាងលើនេះ ស្ថិតនៅភូមិទី៣ ផ្លូវលេខ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដូច្នេះបើសិន លោកឧត្ដមសេនីយ៍ទាំងពីរ ចង់ឃើញពីវង់ ល្បែងនេះ សូមធ្វើដំណើរទៅទីតាំងខាង លើ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]