អ្នកលេងហ្វេសប៊ុក ហួសចិត្ត សង្សារវាយសាហាវប៉ុណ្ណឹងហើយ ខាងស្រី នៅនិយាយបែបនេះទៀត

//s9.kh1.co/51/51c42dd5559fa4761d51ad8cccdd5536ddece603.jpg
សង្គម

 ២១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិននឹកស្មានថា សង្សារវាយប៉ុណ្ណឹងហើយ នៅតែនិយាយបែបនេះទៀត ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការឆ្ងល់ នឹងនារីរូបនេះជខ្លាំង។

ភ្នំពេញ៖ កាលពីម្សិលមិញ រឿងហេតុប្រើអំពើហិង្សា លើនារីភេទ ដែលជាសង្សារស្រលាញ់គ្នារាប់ឆ្នាំ ត្រូវបានផ្ទុះខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតឈានដល់ការចាប់ឃាត់ខ្លួន ទាំងព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលមិនអស់ចិត្ត និងហួសចិត្តខ្លាំងជាងនេះ ក្រោយពីសមត្ថកិច្ច បានចាប់ខ្លួន បុរសជាសង្សាររួចមក បែរជានារីជាសង្សារ ឈ្មោះ នួន គឹមឡាង បានបង្ហោះរូបថត និងសារថា៖

បងធ្លាប់សន្យាថាឈប់វៃអូន បងសន្យាថាមេីលថែអូបងធ្វើអត់បាន អូនសុំទោស សង្ឃឹមថាបងនឹងកែខ្លួន

ទាំងដែលសង្សាររបស់ខ្លួន បានវាយធ្វើបាប សឹងតែរាល់ដង ហើយកាលពីមុន ក៏ដាក់ពាក្យបណ្តឹងម្តងរួចហើយ ទាក់ទងនឹង ការប្រើអំពើហិង្សានេះ តែមិនដឹងជាយ៉ាងណា បានជាខាងស្រី ដកពាក្យបណ្តឹងវិញ និងត្រូវគ្នាធម្មតា។ តែស្រាប់លើកនេះ ខាងប្រុស ក៏បានវាយនាង ឡើងហើមមុខហើមមាត់ម្តងទៀត តែរូបនាង ហាក់ដូចជា នៅអាណិត បើមើលទៅតាមសារ ដែលនាងបានបង្ហោះកាលពីប៉ុន្មានម៉ោងមុន។

យ៉ាងណាមិញ ការប្រើអំពើហិង្សា ជារឿងដែលមិនគួរកើត លើនារីជាដាច់ខាត គួរតែ មានដំណោះស្រាយ ការជជែកវែកញែកនឹងគ្នា ឲ្យបានច្បាស់ មិនមែនយក រឿងវាយតប់គ្នា ជាត្រីមុខនោះទេ ហើយរឿងមួយនេះដែរ ក៏មិនមែនជាលើកទីមួយ ដែលខាងប្រុសជាសង្សារបានវាយនាង៕

បុរសជាសង្សារ
បុរសជាសង្សារ
នារីជាជនរងគ្រោះ
នារីជាជនរងគ្រោះ
បុរសជាសង្សារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បុរសជាសង្សារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នារីជាជនរងគ្រោះ
នារីជាជនរងគ្រោះ
នារីជាជនរងគ្រោះ​ និងបុរសជាសង្សារ
នារីជាជនរងគ្រោះ​ និងបុរសជាសង្សារ
សាររបស់នារីរងគ្រោះ
សាររបស់នារីរងគ្រោះ
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T