លោក ត្រាំ ចង់បានប្រាក់ចំនួន៥ពាន់លានដុល្លារ ពីកិច្ចព្រមព្រៀងកម្មវិធីតិកតុក ដើម្បីបង្រៀនប្រជាជនអំពីប្រវត្តិសាស្ត្រពិតរបស់អាមេរិក

//s9.kh1.co/5b/5b19dedb60a42d6aa8e6fff53f5ddd439635ecbb.jpg
បច្ចេកវិទ្យា

 ២១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គេមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុនណាដែលនឹងចំណាយប្រាក់ ក្នុងមូលនិធិបែបនេះទេ។

អាមេរិក៖ ការវិលត្រឡប់មកវិញនៃកិច្ចព្រមព្រៀងកម្មវិធីតិកតុកពិតជាមានភាពរអាក់រអួល ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ ប្រាកដថា គាត់ចង់ប្រើកិច្ចព្រមព្រៀង ដើម្បីបង្កើតមូលនិធិ៥ពាន់លានដុល្លារ ដើម្បីអប់រំប្រជាជនអំពីប្រវត្តិសាស្ត្រពិតនៃសហរដ្ឋអាមេរិក។ លោកបានបន្តថា វាជាផ្នែកមួយនៃកិច្ចព្រមព្រៀង ហើយលោកបានស្នើសុំថវិកាចំនួន៥ពាន់លានដុល្លារ ជាមូលនិធិសម្រាប់ការអប់រំប្រជាជនអំពីប្រវត្តិសាស្ត្រពិតរបស់អាមេរិក ពោលគឺមិនមែនប្រវត្តិសាស្ត្រក្លែងក្លាយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានាធិបតី ត្រាំ កាលពីខែសីហា បានចេញបទបញ្ជាមួយដែលតម្រូវឲ្យមានការលក់កម្មវិធីតិកតុក ពីក្រុមហ៊ុន ByteDance របស់ចិន ទៅឲ្យក្រុមហ៊ុនអាមេរិក។ កិច្ចព្រមព្រៀងដែលបានស្នើឡើងត្រូវបានគេដឹងថា ក្រុមហ៊ុន Oracle និង Walmart របស់អាមេរិកនឹងកាន់កាប់ភាគហ៊ុន២០ភាគរយ នៅក្នុងអង្គភាពដែលទើបតែបង្កើតថ្មី ហៅថា TikTok Global ដែលនឹងប្រតិបត្តិការនៅសហរដ្ឋអាមេរិក។

លោក ត្រាំ បានយល់ព្រម លើកិច្ចព្រមព្រៀង ដែលនឹងអនុញ្ញាតតិកតុក ឲ្យដំណើរការនៅសហរដ្ឋអាមេរិក
លោក ត្រាំ បានយល់ព្រម លើកិច្ចព្រមព្រៀង ដែលនឹងអនុញ្ញាតតិកតុក ឲ្យដំណើរការនៅសហរដ្ឋអាមេរិក

លោកប្រធានាធិបតីបានបង្ហាញពីបំណងប្រាថ្នា សម្រាប់ក្រុមហ៊ុនក្នុងការទូទាត់ប្រាក់ទៅរតនាគារសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងតិកតុក។ ឥឡូវនេះ គាត់បានផ្ដោតលើការបង្កើតមូលនិធិអប់រំចំនួន៥ពាន់លានដុល្លារ ជំនួសវិញ។

គេមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុនណាដែលនឹងចំណាយប្រាក់ ក្នុងមូលនិធិបែបនេះទេ។ លោក ត្រាំ បានប្រាប់អ្នកចូលរួមថា តិកតុកនឹងផ្លាស់ទៅសហរដ្ឋអាមេរិក ទំនងជារដ្ឋតិចសាស់ ដែលនឹងបង្កើតការងារចំនួន២៥,០០០ ប្រសិនបើវាដំណើរការដូចអ្វី ដែលគាត់បានគ្រោងទុក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T